កញ្ញា Diletta Leotta

ពិធីការនីដ៍ស្រស់ស្អាតមួយរូប គឺកញ្ញា Diletta Leotta វ័យ៣១ឆ្នាំ ជនជាតិអ៊ីតាលី កម្ពស់ ១.៧៨ម៉ែត្រ សព្វថ្ងៃជាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ប្រចាំក្របខណ្ឌ Serie A លីគកំពូលរបស់ប្រទេសអ៊ីតាលី និងជាតារាម៉ូដែលតាមអ៊ីនធឺណិត។

ពោលគឺកញ្ញា Diletta Leotta បានសន្យាថាប្រសិនបើក្រុមអ្នកមានបុណ្យ FC Barcelona អាចយកឈ្នះក្រុម FC Bayern Munich ចំនួន៣គ្រាប់ នាងនឹងដើរស្រាតនៅកីឡដ្ឋាន Spotify Camp Nou។

ក្រុម​បាល់ទាត់​ Bayern Munich នឹងត្រូវ​បើក​ទ្វា​កីឡដ្ឋាន Allianz Arena ក្នុង​ទីក្រុង Munich ប្រទេសអាល្លឺម៉ង របស់​ខ្លួន​ទទួល​ក្រុម Barcelona របស់ប្រទេសអេស្ប៉ាញ ក្នុង​វគ្គ​ជម្រុះ​ពូល C នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2022–23 UEFA Champions League នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​អង្គារ ឈានចូលព្រឹកថ្ងៃពុធ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២។

គួរដឹងថា FC Barcelona រដូវកាលនេះ ខុសពីរដូវកាលមុនដោយសារតែ៖
– Robert Lewandowski ផ្ទេរពីក្លិប FC Bayern Munich ក្នុងតម្លៃខ្លួន ៤២,៥ លានផោន
– Raphinha ផ្ទេរពីក្លិប Leeds United ក្នុងតម្លៃខ្លួន៥៥ លានផោន
– Jules Kounde ផ្ទេរពីក្លិប Sevilla ក្នុងតម្លៃខ្លួន ៥៥ លានអឺរ៉ូ
– Andreas Christensen ផ្ទេរពីក្លិប Chelsea ដោយគ្មានតម្លៃខ្លួន
– Frank Kassie ផ្ទេរពីក្លិប A.C. Milan ដោយគ្មានតម្លៃខ្លួន
– Marcos Alonso ផ្ទេរពីក្លិប Chelsea ២៥ លានអឺរ៉ូ
– Héctor Bellarín ផ្ទេរពីក្លិប Arsenal ដោយគ្មានតម្លៃខ្លួន។

បច្ចុប្បន្នក្លិបអ្នកមានបុណ្យ FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi បានតាមស្មើកំណត់ត្រារបស់លោក Zidane កាលពីឆ្នាំ ២០១៦ ដោយលេង ១៧ ប្រកួតដីមិនចាញ់សោះ៕

Share.