ក្រុមបាល់ទាត់ Bayern Munich របស់ប្រទេសអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann បានយកឈ្នះអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Allianz Arena វគ្គជម្រុះពូល C ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League 2022–23។

២គ្រាប់ជ័យជម្នះរបស់ FC Bayern Munich កើតឡើងទៅតង់ទី២ ដោយប្រើពេលត្រឹមតែ៤នាទីប៉ុណ្ណោះ ពោលគឺខ្សែការពារ Lucas Hernandez ធ្វើបាននៅនាទី៥០​’ និងខ្សែប្រយុទ្ធស្លាប Leroy Sane នៅនាទី៥៤’។

ក្នុងនោះក្លិបបាល់ទាត់ FC Bayern Munich ក៏បានបញ្ចប់កំណត់ត្រាប្រកួតក្រៅដី១៧ប្រកួតជាប់គ្នាមិនចាញ់សោះរបស់លោក Xavi គ្រូបង្វឹកក្លិបអ្នកមានបុណ្យ FC Barcelona ផងដែរ។

ខណ:ក្លិប Bayern Munich គិតចាប់តាំងពីឆ្នាំ២០១៧ មិនទាន់ស្គាល់ពាក្យថាបរាជ័យម្តងណាឡើយ ពីការប្រកួតចំនួន៣០លើកចុងក្រោយ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នៃក្របខណ្ឌ UEFA Champion League។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល C៖
1. Bayern Munich មាន៦ពិន្ទុ
2. Barcelona មាន៣ពិន្ទុ
3. Inter Milan មាន៣យពិន្ទុ ​
4. Viktoria Plzen មានសូន្យពិន្ទុ៕

https://youtu.be/16UzjfH4ExU
Share.