ក្រុម​ជម្រើស​ជាតិ​កម្ពុជា យុវជន​ក្រោម​អាយុ​២០ឆ្នាំ (U20) បានប្រកួត​បើក​ពូល I ចាញ់​ក្រុម​ U20 លីបង់ ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Republic Central Stadium កាលពីយប់ថ្ងៃ​ពុធ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី 2023 AFC U-20 Asian Cup qualification ស្ថិត​ក្នុង​វគ្គ​ជម្រុះ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិលីបង់អាយុក្រោម២០ឆ្នាំ រកបានដោយកីឡាករ Mohammad Sadek នៅនាទី៨’ ដើមតង់ទី១ ស៊ុតទម្លាយអ្នកចាំទីកម្ពុជា វីរៈ ដារ៉ា។ ហើយលទ្ធផល ១-០ នេះរក្សារហូតដល់ចប់ការប្រកួត។

ខណ:ការប្រកួតពូល I ១គូទៀតរវាងម្ចាស់​ផ្ទះ​តាជីគីស្ថាន ទល់នឹងសិង្ហបុរី បញ្ចប់លទ្ធផល ០-០ ដោយគ្មានការទាត់បញ្ចូលទីគ្នាឡើយ ដោយចែកគ្នាម្នាក់១ពិន្ទុ នៅកីឡដ្ឋាន Republic Central Stadium។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល I បណ្តោះអាសន្ន៖
1. លីបង់ ឆ្លងកាត់១ប្រកួត ឈ្នះ១ ៣ពិន្ទុពេញ
2. តាជីគីស្ថាន ឆ្លងកាត់១ប្រកួត ស្មើ១ ១ពិន្ទុ
3. សិង្ហបុរី ឆ្លងកាត់១ប្រកួត ស្មើ១ ១ពិន្ទុ
4. កម្ពុជា ឆ្លងកាត់១ប្រកួត ចាញ់១ មានសូន្យពិន្ទុ៕

លទ្ធផលការប្រកួតកាលពីយប់មិញ៖

Share.