ក្រុម​ជម្រើស​ជាតិ​កម្ពុជា យុវជន​ក្រោម​អាយុ​២០ឆ្នាំ (U20) នឹងត្រូវតទល់ជាមួយសិង្ហបុរី នាជំនួបសន្សំពិន្ទុ ពូល I នៃពានរង្វាន់បាល់ទាត់ AFC Asian Cup នៅ​វេលា​ម៉ោង​៥ល្ងាច (ម៉ោង​៧យប់​​នៅ​កម្ពុជា) ថ្ងៃទី១៦ ខែកញ្ញា នៅកីឡដ្ឋាន Pamir Stadium ក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន។

៧៧​ថ្ងៃ​មុន ពោល​គឺ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ពានរង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ាន 2022 AFF U-19 Youth Championship នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្រុម​កម្ពុជា ធ្លាប់​បាន​យក​ឈ្នះ​លើ​ក្រុម​សិង្ហបុរី ម្តង​ហើយ​ដោយ​លទ្ធផល ១ទល់០ រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ សុវណ្ណ ដូណា។

ចំណែក​​លទ្ធផល​ប្រកួត​បើក​ឆាក​កន្លង​មក​ក្នុង​វគ្គ​ជម្រុះ​ពូល I នេះ​វិញ៖
*១៤ កញ្ញា ២០២២៖
-កម្ពុជា ០-១ លីបង់
-តាជីគីស្ថាន ០-០ សិង្ហបុរី
*១៦ កញ្ញា ២០២២៖
-ម៉ោង​៧យប់ កម្ពុជា Vs សិង្ហបុរី
-ម៉ោង​១០យប់តាជីគីស្ថាន Vs លីបង់
*១៨ កញ្ញា ២០២២៖
-ម៉ោង​៧យប់ លីបង់ Vs សិង្ហបុរី
-ម៉ោង​១០យប់ តាជីគីស្ថាន ប៉ះ កម្ពុជា។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល I បណ្តោះអាសន្ន៖
1. លីបង់ ឆ្លងកាត់១ប្រកួត ឈ្នះ១ ៣ពិន្ទុពេញ
2. តាជីគីស្ថាន ឆ្លងកាត់១ប្រកួត ស្មើ១ ១ពិន្ទុ
3. សិង្ហបុរី ឆ្លងកាត់១ប្រកួត ស្មើ១ ១ពិន្ទុ
4. កម្ពុជា ឆ្លងកាត់១ប្រកួត ចាញ់១ មានសូន្យពិន្ទុ៕

Share.