ក្នុង​វ័យ​​៤១​ឆ្នាំ​បុរស​ជនជាតិ​ស្វីស Roger Federer អ្នក​វាយ​កូន​បាល់​ដ៏​ឆ្នើម​ប្រចាំ​ពិភពលោក បាន​ប្រកាស​ចូល​និវត្តន៍​​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន បន្ទាប់​ពី​ចំណាយ​ពេល​​២៤​ឆ្នាំ​លើ​ទីលាន​ប្រកួត ព្រម​ទាំង​ដណ្តើម​ជើង​ឯក​ផ្នែក​ឯកត្តជន​រហូត​ដល់​ទី​១០៣ លើក​ម្នាក់​ឯង​និង​វាយ​គូ​ឈ្នះ​បាន​៨​លើក។

ទិន្នន័យ​មុន​ចូល​និវត្តន៍​របស់​អត្តពលិក​ដែល​ចេះ​និយាយ​​៩​ភាសា​រូប​នេះ​មាន​ដូចជា៖
*ប្រកួត​ឯកត្តជន
-Grand Slam tournaments ឈ្នះ​២០​លើក​ ចាញ់​១១​លើក សរុប​៣១​លើក
-Olympic Games ឈ្នះ ០លើក ចាញ់​១លើក សរុប​១លើក
-Year-end championships ឈ្នះ​៦លើក ចាញ់​៤លើក សរុប​១០លើក
-ATP Masters 1000 ឈ្នះ​២៨​លើក ចាញ់​២២លើក សរុប​៥០​លើក
-ATP Tour 500 ឈ្នះ​២៤ ចាញ់​៧ សរុប​៣១លើក
-ATP Tour 250 ឈ្នះ​២៥ ចាញ់​៧ សរុប​៣៤​លើក
-សរុប ឈ្នះ​១០៣​លើក ចាញ់​៥៤​លើក សរុប​១៥៧លើក

វាយ​គូ៖
-Olympic Games ឈ្នះ​១លើក ចាញ់​០លើក សរុប​១លើក​
-ATP Masters 1000 ឈ្នះ​១លើក ចាញ់​២លើក សរុប​៣លើក
-ATP Tour 500 ឈ្នះ​៣លើក ចាញ់​១​លើក សរុប​៤លើក
-ATP Tour 250 ឈ្នះ​៣លើក ចាញ់​៣លើក សរុប​៦លើក
-សរុប ឈ្នះ​៨លើក ចាញ់​៦លើក សរុប​១៤​លើក

សរុប​ទាំង​២​វិញ្ញាសា៖ ឈ្នះ​១១១ ​លើក ចាញ់​៦០​លើក សរុប​១៧១ លើក

កីឡាករ Roger Federer បាន​អវត្តមាន​ពី​ការ​ប្រកួត Wimbledon នៅ​ឆ្នាំ​២០២១ ដោយ​សារ​តែ​បញ្ហ​របួស​ជង្គង់ ហើយ​​ធ្លាក់​ចេញ​ពី​បញ្ជី​ចំណាត់​ថ្នាក់​៥០​ពិភពលោក នៅ​ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​នេះ​ជា​ការ​​នៅ​ក្រៅ​ចំណាត់ថ្នាក់​កម្រិត​ខ្ពស់​ជា​លើក​ដំបូង​របស់​គេ​គិត​ចាប់​តាំង​ពី​ប្រកប​ជា​កីឡាករ​អាជីព​ក្នុង​ឆ្នាំ​១៩៩៨ មក។

នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥​ខែ​កញ្ញា ឆ្នាំ​២០២២ Roger Federer បាន​ប្រាប់​អ្នក​គាំទ្រ​ថា​ខ្លួន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​កីឡាករ​អាជីព​ហើយ។ «ខ្ញុំ​នៅ​លេង​​កីឡា​វាយ​កូន​បាល់​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។ ពិត​ហើយ តែ​ការ​ប្រកួត​នោះ​មិន​មែន​ជា​លក្ខណៈ​អាជីព​ដូចជា Grand Slams ណាមួយ​​នោះ​ទេ»។

នេះ​ជា​ការ​ចាកចេញ​ពី​បញ្ជី Big Three ជាមួយ​តារា​ឆ្នើមដូចជា​ Rafael Nadal ​របស់​អេស្ប៉ាញ និង Novak Djokovic សែប៊ី ខណៈ​​កីឡាករ​ដែល​មាន​ម្តាយ​ជា​ជនជាតិ​អាហ្វ្រិកខាងត្បូង រូប​នេះ​​ធ្លាប់​ឈរ​ចំណាត់​ថ្នាក់​លេខ១​ពិភពលោ​រហូត​ដល់​ទៅ​៣១០​សប្ដាហ៍​ម្នាក់​ឯង ព្រម​ទាំង​​ឈរ​លេខ​១​ពិភពលោក​៥​ឆ្នាំ​ម្នាក់​ឯង គឺ​នៅ​ឆ្នាំ​២០០៤,​២០០៥,​២០០៦,​២០០៧​និង​២០០៩ ផង​ដែរ៕

Share.