ក្រុម​ជម្រើស​ជាតិ​កម្ពុជា យុវជន​ក្រោម​អាយុ​២០ឆ្នាំ (U20) បានត្រឹមស្មើ ១-១​ U20 សិង្ហបុរី ចែកគ្នាម្នាក់១ពិន្ទុនៅកីឡដ្ឋាន Republic Central Stadium កាលពីយប់ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ ក្នុង​ពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី 2023 AFC U-20 Asian Cup qualification ស្ថិត​ក្នុង​វគ្គ​ជម្រុះពូល I។

គួរដឹងថាខ្សែបម្រើវ័យក្មេង កើត ពេជ្រ សមាជិកភ្នំពេញក្រោនគឺជាកីឡាករដំបូងគេរបស់គោព្រៃកម្ពុជាអាយុក្រោម២០ឆ្នាំដែលអាចស៊ុតបញ្ចូលទីតាមស្មើសិង្ហបុរី ១-១ នៅប្រទសតាជីគីស្ថាន។

ខណ:ការប្រកួតពូល I ១គូទៀតម្ចាស់​ផ្ទះ​តាជីគីស្ថាន យកឈ្នះ លីបង់ ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Republic Central Stadium ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល I បណ្តោះអាសន្ន៖
1. តាជីគីស្ថាន ឆ្លងកាត់២ប្រកួត ឈ្នះ១ ស្មើ១ ៤ពិន្ទុ​
2. លីបង់ ឆ្លងកាត់២ប្រកួត ស្មើ១ ចាញ់១ ៣ពិន្ទុ
3. សិង្ហបុរី ឆ្លងកាត់២ប្រកួត ស្មើ២ ២ពិន្ទុ
4. កម្ពុជា ឆ្លងកាត់២ប្រកួត ស្មើ១ ចាញ់១ មាន១ពិន្ទុ៕

Share.