លោក Mikel Arteta គ្រូបង្វឹកជនជាតិអេស្ប៉ាញរបស់ក្លិបបាល់ទាត់ Arsenal ឈ្នះពានរង្វាន់អ្នកចាត់ការឆ្នើមប្រចាំខែសីហា ប្រចាំក្របខណ្ឌ Premier League 2022-23។

ក្រោមការដឹកនាំរបស់លោក Arteta នៅខែសីហា បានជួយឲ្យក្លិបកាំភ្លើងធំ Arsenal ឈ្នះទាំង៥ប្រកួតជាប់លើ Crystal Palace, Leicester City, Bournemouth, Fulham, និង Aston Villa ស៊ុតបាន១៣គ្រាប់ និង របូតតែ៤គ្រាប់ប៉ុណ្ណោះ ដែលធ្វើអោយក្លិបកាំភ្លើងធំឈរនៅលំដាប់ទី១ ក្នុងតារាងប្រកួត Premier League មុនពេលចាញ់ Man United នៅសប្តាហ៍ទី៦ ក្នុងលទ្ធផល ៣-១។

ខណ:ខ្សែ​ប្រយុទ្ធវ័យក្មេង​ Erling Haaland របស់ក្លិបបាល់ទាត់ Man City ឈ្នះ​ពាន​កីឡាករ​ឆ្នើមប្រចាំខែសីហា នៅក្របខណ្ឌកំពូលអង់គ្លេស Premier League។ នេះគឺជា​លើក​ដំបូងគេឈ្នះពានរង្វាន់១នេះ លេង៦ប្រកួត និងស៊ុតបញ្ចូលទីរហូតដល់៩គ្រាប់ ក្នុងនោះគេស៊ុត Hat-Trick ចំនួន២ដង ក្នុងការ២ប្រកួតជាប់ៗគ្នា។

ចំណែកឯខ្សែបម្រើស្លាប​ Allan Saint-Maximin របស់ក្លិបបាល់ទាត់ Newcastle United ​ឈ្នះ​ពានម្ចាស់​គ្រាប់បាល់ល្អបំផុត​ Premier League ប្រចាំ​ខែ​សីហា​ បន្ទាប់ពីស៊ុត១គ្រាប់យ៉ាងស្អាតទល់នឹង Wolves ​នៅ​នាទី​៩០ តាមស្មើ​ ១-១។

https://youtu.be/gPYU1ERrYBM
Allan Saint-Maximin
Share.