នៅជំនួបសប្តាហ៍ទី៧ នៃក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League រដូវកាល ២០២២/ខ២៣ ក្លិបកាំភ្លើងធំ Arsenal នៅបន្តភាពខ្លាំងរបស់ខ្លួនក្រោយយកម្ចាស់ផ្ទះ Brentford ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Gtech Community កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។

៣គ្រាប់ជ័យជម្នះរបស់ Arsenal រកបានដោយកីឡាករ William Saliba នៅនាទី១៧’, Gabriel Jesus នៅនាទី២៨’ និង Fabio Vieira នៅនាទី៥៨’ ជួយឲ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះឡើងទៅឈរកំពូលតារាង ជាមួយ១៨ពិន្ទុ ពីការប្រកួត៧លើក ឈ្នះ៦ និងចាញ់១លើក។

ខណ:ខ្សែបម្រើ Ethan Nwaneri របស់ក្លិបបាល់ទាត់ Arsenal ត្រូវបានលោក Mikel Arteta ប្តូរចូលនៅនាទី៩០’ ជំនួសកីឡាករ Fabio Vieira បានជួយឲ្យរូបគេក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេបំផុតនៃប្រវត្តិសាស្ត្រក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League ពោលគឺរូបគេកើតនៅឆ្នាំ២០០៧ មានវ័យត្រឹមតែ១៥ឆ្នាំ និង១៨១ថ្ងៃប៉ុណ្ណោះ៕

Share.