ក្រុម​ជម្រើស​ជាតិ​កម្ពុជា យុវជន​ក្រោម​អាយុ​២០ឆ្នាំ (U20) បញ្ចប់ចំណាត់ថ្នាក់លេខ៤ (បាតតារាង) ក្នុងព្រឹត្តិការណ៍ជម្រុះ U20 AFC Asian Cup ក្នុងពូល I ក្រោយចាញ់ម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន ក្នុងលទ្ធផល ២-១ កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅកីឡដ្ឋាន Pamir។

៣ប្រកួតរបស់គោជំទង់កម្ពុជាក្រោមការដឹកនាំរបស់លោក Koji Gyotoku៖
– ១៤ កញ្ញា កម្ពុជា ០-១ លីបង់
– ១៦ កញ្ញា សិង្ហបុរី ១-១ កម្ពុជា
– ១៨ កញ្ញា តាហ្ស៊ីគីស្ថាន ២-១ កម្ពុជា។

ខណ:ក្រុមជម្រើសជាតិលីបង់ យុវជនអាយុក្រោម២០ឆ្នាំ (U20) ​ក៏អស់ឱកាសឡើងទៅវគ្គ​បន្តដូចគ្នា​ទោះមាន៦ពិន្ទុក្នុងដៃក៏ដោយ ដោយលេង៣ប្រកួត ឈ្នះ២ និងចាញ់១ ស៊ុតបញ្ចូលទីគូប្រកួត៧គ្រាប់ របូតវិញ៥គ្រាប់ ខណ:គ្រាប់ចំណេញមាន២គ្រាប់ប៉ុណ្ណោះ ពោលគឺចាញ់ប្រៀបក្រុម​លេខ២នៃពូលផ្សេងៗទៀត ដែលមានគ្រាប់បាល់ចំណេញ៣គ្រាប់៕

លទ្ធផលការប្រកួតកាលពីម្សិលមិញ

Share.