ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យសម្រេចបិទផ្អាកចរាចរ ឆ្លងកាត់ស្ពានតាម៉ុក ជាបណ្តោះអាសន្ន នៅវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរបានធ្វើឱ្យទំនប់អាងទឹកតាម៉ុកឡើងលើសកម្រិតប្រុងប្រយ័ត្នរហូតដល់ទឹកហូរជន់លិចលើស្ពាន ។

បើតាមរបាយការណ៍របស់ក្រសួងធនធាន និងឧតុនិយម បានឱ្យដឹងថា ទឹកក្នុងអាងទំនប់តាម៉ុកមានកម្ពស់ ៣,៩៤ម៉ែត្រ ខណៈកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.