ក្លិបបាល់ទាត់ Brighton & Hove Albion បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីគឺលោក Roberto De Zerbi អតីតគ្រូ Shakhtar Donetsk ជាមួយនឹងកិច្ចសន្យារយៈពេល៤ឆ្នាំ ក្រោយការចាកចេញរបស់លោក Graham Potter ទៅកាន់តោខៀវ Cheslea កាលពីដើមខែកញ្ញា ឆ្នាំ២០២២។

មុនតែងតាំងលោក Roberto De Zerbi ជាគ្រូបង្វឹកថ្មី ក្លិបបាល់ទាត់ Brighton ដែលមានលោក Tony Bloom ជាម្ចាស់ក្លិបក៏បានតែងតាំងអតីតខ្សែបម្រើរបស់ Southampton និង Liverpool គឺកីឡាករ Adam Lallana និង Andrew Crofts ជាអ្នកចាត់ការទូទៅបណ្តោះអាសន្នផងដែរ។

បច្ចុប្បន្នក្លិបបាល់ទាត់ Brighton កំពុងស្ថិតនៅលេខរៀងទី៤ ឆ្លងកាត់៦ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ ខណ:ការប្រកួតបន្ទាប់ត្រូវប៉ះហង្សក្រហម Liverpool នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ កីឡដ្ឋាន Anfield៕

Share.