ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាប និងឃាតខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។

ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖ ១-ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម។ ២-ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត ១៩៨០ជនជាតិវៀតណាម។
៣-ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម។ ៤-ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាមជាមេខ្លោង។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ចតុមុខ

Share.