ចម្រៀងភាពយន្ត «ជីវិតក្មេងវត្ត» ដែលមហាជនកំពុងទន្ទឹងចាំទស្សនា បានត្រៀមដាក់សម្ពោធជាផ្លូវការហើយនៅ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្នុងអគារ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ជាន់​ទី​ពីរ​ សាល​សន្និបាត​២០២១​ វេលា​ម៉ោង​៩:០០នាទី​ព្រឹក ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​។

វណ្ណកម្មថ្មីៗនេះ ជាស្នាដៃនិពន្ធ​ទំនុក​ច្រៀង​​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន​ សែន​ ដឹកនាំសម្តែងដោយលោក​ ហ្វៃ​ សំអាង​ ដែលជាអ្នកជំនាញជើងចាស់នៅក្នុងវិស័យភាពយន្តខ្មែរ។ ចម្រៀងភាពយន្ត «ជីវិតក្មេងវត្ត» បានលាតត្រដាងប្រវត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមេដឹកនាំកំពូលមួយរូប ដែលប្រសូត្រចេញពីកូនកសិករក្រខ្សត់ម្នាក់ ហើយតស៊ូពុះពារក្នុងជីវិតជាបន្តបន្ទាប់ និងឆ្លងកាត់ឧបសគ្គរាប់មិនអស់ ទម្រាំមកដល់ចំណុចកំពូលដូចពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា ចម្រៀងភាពយន្តនេះបានប្រមូលម្ដុំតារាសិល្បៈជាច្រើនដួងបានចូលរួមសម្ដែងដោយលោក ប៉ាន់ ខែមម៉ានូ កុមារា អោក ឧត្តម កញ្ញា ឌួង ហ្សូរីដា លោក ឈឹម សក្កដា តារាកិត្តិយស អ្នកគ្រូ ឌី សាវ៉េត អ្នកនាង ចន ច័ន្ទលក្ខិណា លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ កញ្ញា នីតា វរវង្ស លោក ចន ស៊ីណូរ៉ា កញ្ញា សុធីតា ប៉ូគីមថេង លោកស្រី សុខ ចាន់ធីតា អ្នកនាង លី ម៉ារីណា អ្នកនាង ឆោម ច័ន្ទនេត លោក មុំ សុទ្ធារ៉ា លោក ចន ច័ន្ទតារា និងតារាកិត្តិយសជាច្រើនរូបទៀត។

សូមទស្សនាវីដេអូនេះ ៖

Share.