ក្រសួងទេសចរណ៍បានឱ្យដឹងថានៅក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ ពោលគឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកញ្ញា មានភ្ញៀវទេសចរប្រមាណ១លាន២សែននាក់បានដើរលេងកំសាន្ត ក្នុងនោះខេត្តបាត់ដំបងបានបន្តឈរលំដាប់ថ្នាក់លេខ១ ជាខេត្តមានទេសចរណ៍ទៅលេងកំសាន្តច្រើនជាងគេ។

បើតាមក្រសួងទេសចរណ៍ ខេត្ត៥នាំមុខគេមានភ្ញៀវទេសចរណ៍ទៅលេងកំសាន្តច្រើន រួមមាន ខេត្តបាត់ដំបង មានប្រមាណ២សែននាក់ ខេត្តសៀមរាបមានប្រមាណ១សែន៤ម៉ឺននាក់ ខេត្តកែបប្រមាណ១សែន១ម៉ឺននាក់ ខេត្តពោធិ៍សាត់ប្រមាណជិត១សែននាក់ និងខេត្តព្រះសីហនុប្រមាណ៨ម៉ឺននាក់។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ២០២២នេះ កម្ពុជាទទួលបានទេសចរជាតិ និងអន្តរជាតិជិតប្រមាណ៤,៦លាននាក់ ហើយខេត្តបាត់ដំបងគឺជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺមានប្រមាណ៥សែន៦ម៉ឺននាក់​ឯណោះ៕

Share.