ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក បានដំណើរមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីលេងពានរង្វាន់មិត្តភាពអន្តរជាតិទល់នឹងបង់ក្លាដែស នៅពហុ​កីឡដ្ឋាន​ជាតិ​​មរតតេជោ។

ខណ:កីឡាករ Nick Taylor ពាក់អាវលេខ២៣ ត្រូវបានលោក Keisuke Honda ប្តូរចូលនៅនាទី ៥៩’ ជំនួសកីឡាករ សុិន កក្កដា​ ហើយនេះជាលើកដំបូងរបស់គេពាក់អាវក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែយ៉ាងណាលទ្ធផល ១-០ នៅបន្តរហូតដល់ចប់ការប្រកួត ទោះបី Nick Taylor មានឱកាសតែត១ក្បាលក៏ដោយ។

ក្រោយចប់ការប្រកួតកីឡាករកូនកាត់ខ្មែរ-អាមេរិក បានថ្លែងដូច្នេះថា៖«ខ្ញុំពិតជាមោទនភាព ដែលបានលេងតំណាងឲ្យប្រទេសរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលបានឱកាសលេងនៅទីនេះលើកក្រោយទៀត ពិសេសក្នុងពាន AFF Mitsubishi Electric Cup 2022 ចុងឆ្នាំនេះ»។

រយ:ពេល១៤ថ្ងៃនៅប្រទេសកម្ពុជា Nick Taylor បានចំណាយពេលវេលាដើរលេងជុំវិញទីក្រុងភ្នំពេញជាមួយ សឿត បារាំង និង Jonny Campbell ហើយក៏បន្តទៅកាន់ទឹកដីអង្គរវត្ត ខេត្តសៀមរាប និងសម្រេចចាក់សាក់​យ័ន្ត​ខ្មែរខាងក្រោយខ្នងដែលជាប្រពៃណីវប្បធម៌ខ្មែរតាំងតែពីបុរាណមក មុនពេលត្រលប់ទៅកាន់សហរដ្ឋអាមេរិកវិញក្រោយចប់ថ្ងៃ FIFA Day។

គួរដឹងថា Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២៕

Share.