ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ជាស្នាដៃនិពន្ធខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅឯសាលមហាសន្និបាទ២០២១ នៃក្រសួងដែនដី នគររូបនីយកម្ម និង សំណង់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីក្រសួង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវជាអ្នក ឧបត្ថម្ភ ភផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវកិត្តិយស២០០០នាក់ជាង និងក្រោមអធិបតីភាពដ៏ខ្ពងស់ខ្ពស់ របស់លោកជំទាវបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។

ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំការថតដោយ ឯកឧត្តម ហ៊ុន ហេង ប្រគុំដោយតន្ត្រីវិទ្យុជាតិកម្ពុជា ច្រៀងដោយលោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយ លោក ជិន វឌ្ឍនា សម្រួលតន្ត្រីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញ ដោយលោក ហ្វៃ សំអាង។ បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀងកាយវិការម្ដងហើយកាលពីឆ្នាំ២០០០ ដោយផលិតកម្មហ្សមាស ក្រោមការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយក៏មានការគាំទ្រច្រើនពីសំណាក់ មហាជន ដោយឡែកការផលិតម្ដងទៀតនេះមានទម្រង់ជាភាពយន្តហើយល្អវិសេសវិសាលបំផុត។

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយ ក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។ គម្រូវីរភាព របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានលាតត្រដាងយ៉ាងល្អឥតខ្ចោះនៅក្នុងភាពយន្ត ចម្រៀង ជីវិតក្មេងវត្ត ដែលមានផលិតករ៣រូបរួមគ្នា គឺ លោកជំទាវ ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និង ឧកញ៉ា អ៊ឹង លីហេង។ ភាពយន្តចម្រៀងនេះចំណាយថវិកាផលិតអស់ជាង ១២ម៉ឺនដុល្លារ ដែលចំណាយពេលលើការផលិតជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្ដែង ថតរហូតដល់ការ កាត់តជាដើម។

លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ឲ្យដឹងថា នេះជា វណ្ណកម្មដ៏វិសេសវិសាលបំផុត ដែលផលិតករ តួសម្តែង ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកឧបត្ថម្ភគាំទ្រ ជា ពិសេសអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង រួមគ្នាយកចិត្តទុកដាក់ ប្រើអស់កម្លាំងចិត្ត សមត្ថភាពនិងធនធាន ដើម្បីផលិត ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រនេះឲ្យល្អបំផុត ព្រោះជាប្រវត្តិរឿងរ៉ាវនិងការតស៊ូរបស់នាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ដើម្បីទុកជាគម្រូសម្រាប់ប្រជាជនខ្មែរទូទៅ ពិសេសយុវជនដែលជាទំពាំងស្នងឫ ស្សី។

តួអង្គសម្តែងក្នុងរឿងនេះ សុទ្ធសឹងជាសិល្បករសិល្បការិនីល្បីៗ ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការ សម្តែងបានគ្រប់រសជាតិជីវិត យំ សើច កើតទុក មុខជូរ… គឺអាចធ្វើបានទាំងអស់។ ក្នុងនោះមានដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង សូរីដា លោកឈឹម សក្កដា លោក ប៉ាន់ ខេមម៉ានូ ប្អូនប្រុស អោក ឧត្តម កញ្ញា នីតា វរវង្ស លោក ម៉េងប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត។

លោកជំទាវ ផលិតករូប នេះបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងារ សិល្បករសិល្បការិនីដែលមានការលះបង់កម្លាំង កាយចិត្តក្នុងការសម្តែង មិនថាក្តៅ រងារ យប់ថ្ងៃ ចុះបឹង ប្រឡាក់ភក់យ៉ាងណាក្តីនៅប្រឹងរហូតជោគជ័យ តួយ៉ាង កញ្ញា ឌួង ហ្សូរីដា បានលះបង់សក់ជាទីស្រលាញ់ កាត់ខ្លីដើម្បីតម្រូវតាមសាច់រឿង។ លោកជំទាវ បានបន្តថា

សូមជម្រាបថា សមាគមសិល្បករខ្មែរ កន្លងមកធ្លាប់បានផលិតភាពយន្តរឿង “បន្តោងឆ្នាំដី” រឿង “ទារុណកម្មខ្មោច” ហើយថ្មីៗនេះ សមាគមបានផលិតភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលជាខ្សែជីវិតពិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

Share.