កំពង់ធំ៖ យោងតាមរបាយការណ៍របស់នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា
ស្ថានភាពកម្ពស់ទឹកស្ទឹងសែនថ្ងៃទី២៧ មានកម្ពស់១៣.៦២ម៉ែត្រ ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្ន ១៣.៥០ ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ០.១២ ម៉ែត្រ។ សម្រាប់កម្ពស់ទឹកនៅស្ថានីយស្រុកសណ្តាន់១៩;៤៤ម ខណដែលកម្ពស់ទឹកប្រកាសអាសន្នត្រឹម១៨;៥០ម៉ែត្រ។

ស្ថានភាពបែបនេះបានថ្វើឲ្យ ក្រុងស្ទឹងសែន សង្កាត់អាចារ្យលាក់ទឹកលិចផ្លូវដោយសារ ជំនន់ទឹកភ្លៀង មានចំនួន ៩ខ្សែ និងមានប្រវែងសរុប ៥១៤ ម៉ែត្រ ផ្លូវដីស ០៣ខ្សែ ប្រវែង ៥៩០ម៉ែត្រ ។ នៅសង្កាត់ដំរីជាន់ខ្លាលិចផ្លូវ ២ខ្សែដែលមាន ប្រវែង ៣០ ម៉ែត្រ ។ នៅសង្កាត់អូរកន្ធរ លិចផ្លូវមានចំនួន ៧ខ្សែ ដែលមានប្រវែងសរុប ៦៩៦០ ម៉ែត្រ ផ្លូវដីសមានចំនួន ២០៨០ ម៉ែត្រ នឹងផ្លូវក្រួសក្រហមមានចំនួន ៤៨៨០ ម៉ែត្រ។ នៅសង្កាត់កំពង់ក្របៅ ទឹកលិចផ្លូវមានចំនួន ៥ ខ្សែ ប្រវែង ៦៣០ ម៉ែត្រ។ នៅសង្កាត់ស្រយ៉ូវលិចផ្លូវចំនួន ៤ខ្សែមានប្រវែង ២១៣២ ម៉ែត្រ ផ្លូវក្រួសក្រហម ទាំងអស់ ។ នៅសង្កាត់ព្រៃតាហ៊ូ លិចផ្លូវមានចំនួន ៨ ខ្សែ ដែលមានប្រវែង ៨៥០ ម៉ែត្រ ផ្លូវក្រួសក្រហមមានប្រវែង ២០០ ម៉ែត្រ ផ្លូវកៅស៊ូមានប្រវ១៦៩០ម.ផ្លវដីសមានប្រវែង១៣០ម៉ែត្រ ។ នៅសង្កាត់កំពង់រទេះ លិចផ្លូវចំនួន ២ ខ្សែ មានប្រវែង ៥៦០ ម៉ែត្រ ផ្លូវដីសទាំងអស់។


ចំណែកនៅស្រុកស្ទោង ទឹកបានលិចទីធ្លា សាលាស្រុកស្ទោងទាំងស្រុង និងទឹកហូរឆ្លងកាត់ផ្លូវជាតិ លេខ៦ ចំនួន៤កន្លែង ដែលមាន ប្រវែង២០០ម៉ែត្រ។ ឃុំរុងរឿង លិចទីធ្លាសាលាឃុំ សាលារៀនវត្តនិងលិចផ្លូវលំ និងក្រោមផ្ទះប្រជាពលរដ្ឋទាំងស្រុង ។ ឃុំបន្ទាយស្ទោង លិចផ្លូវកៅស៊ូ១០៩៥ម៉ែត្រ ផ្លូវលំគ្រួសក្រហម១០៥០ម៉ែត្រ និងផ្លូវដីស១៥០០ម៉ែត្រ លិចវត្តបន្ទាយស្ទោងនិងលិចក្រោមផ្ទះ៥៦៩ខ្នងផ្ទះ។ ឃុំទ្រាលិចទីធ្លាសាលាឃុំ សាលាបឋមសិក្សាប៉ុលអួន មណ្ឌលសុខភាព វត្តស្រីទួល ផ្លូវលំសរុប៥៣៧៩ម លិចក្រោមផ្ទះ៧៩៧ខ្នងផ្ទះ។
នៅស្រុកតាំងគោក.ជំនន់ទឹកភ្លៀងបានបណ្ដាលឱ្យស្រូវទើបនឹងព្រោះរងផលប៉ះពាល់ ៤២ហិតា និងខូចខាតចំនួន ១១ ហិកតា។

ស្រុកបារាយណ៍ ជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ចំនួន ២ឃុំ គឺឃុំបល្ល័ង្ក និងឃុំត្នោតជុំ ឃុំបល្ល័ង្ក មានចំនួន ១៩ខ្នង ស្មើនឹង ១៩គ្រួសារ ក្នុងនោះ ជម្លៀសចេញ ៤គ្រួសារ និងលិចផ្លូវលំក្រាលគ្រួសក្រហមប្រវែងប្រមាណ ៧០០ម៉ែត្រ។ ឃុំត្នោតជុំ ប៉ះពាល់សាលាបឋមសិក្សាត្នោតជុំ បានផ្អាករៀនបណ្ដោះអាសន្ន។


ជាមួយគ្នានោះដែរ អាអជ្ញាធរ ក៏បានផ្អាកចរាចរណ៍សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើផ្លូវជាតិលេខ៦ ចាប់ពីគីឡូម៉ែត្រលេខ ២២០ ដល់គីឡូម៉ែត្រលេខ ២២៤ ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ផ្លូវខេត្តលេខ ២៦៤០ ស្ថិតក្នុង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ និងនៅផ្លូវខេត្តលេខ ២៦៤G ស្ថិតក្នុង ភូមិតាទ្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំផងដែរ៕

អត្ថបទ៖ កំពង់ធំ

Share.