
ក្រុមអ៊ីរ៉ាក់ បានយកឈ្នះក្រុមកម្ពុជា ៤ទល់១ នៅយប់ថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋាន Sheikh Ali Bin Mohammed Al Khalifa Stadium ក្នុងប្រទេសបារ៉ែន ក្នុងវគ្គជម្រុះពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ជើងឯកទ្វីបអាស៊ី។
គ្រាប់បាល់ជ័យជម្នះរបស់អ៊ីរ៉ាក់ រកបានដោយកីឡាករ MOHANAD ALI នៅនាទីទី១ ហើយកីឡាករ Bashar RESEN នៅនាទី២៣ និងកីឡាករ ALI ADNAN ទាត់ចូលទីនៅនាទី២៧ ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្របានសម្រេច។ ចំណែកគ្រាប់បាល់វាយបករបស់កម្ពុជា រកបានដោយប្រធានក្រុម សឿយ វិសាល នៅនាទី៥៤។

ប្រកួតបន្ទាប់របស់ក្រុមកម្ពុជា ត្រូវជួបក្រុមអ៊ីរ៉ង់ នៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនៅប្រទេសបារ៉ែន ជាទឹកដីកណ្តាល៕
