កំពង់ធំ៖ កម្លាំងចម្រុះរបស់ទីបញ្ជាការឃុំពាមបាង នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះអនុវត្តន៍សកម្មភាពទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងរដូវបិតនេសាទ ក្នុងដែនសមត្ថិកិច្ចរបស់ខ្លួនដូចភ្លៀងរលឹម មិនតែប៉ុណ្ណោះថែមទាំងធ្វើការផ្សព្វផ្សាយអំពីឧបករណ៍នេសាទខ្សច្បាប់ ក៍ដូចជាច្បាប់ស្តីពី ផលផលជាច្រើនលើកច្រើនសារមកហើយដែរ ក្នុងនោះក៍មានការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជានេសាទដែលបានប្រព្រឹត្តបទល្មើស ជលផលផ្ទុយពីច្បាប់ស្តីពីជលផលបានយ៉ាងច្រើនករណីដែរ។

ជាក់ស្ដែងនៅ.រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការណ៍ជាមួយក្រុមការងារចម្រុះដឹកនាំដោយលោក គង់សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបានដឹកនាំកំលាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលសហការណ៍ជាមួយក្រុមការងារថ្នាក់ជាតិដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន កងរាជអាវុធហត្ថផ្ទៃប្រទេសមានគ្នាសរុបចំនួន១០នាក់ មធ្យោបាយធ្វើដំណើដោយកាណូតតូចធំចំនួន៣គ្រឿងប្រើប្រាស់ប្រេងសាំងអស់ចំនួនជិត៨០លីត្រ។

នៅក្នុង  ប្រតិបត្តការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះ ប្រព្រឹតនៅត្រង់ចំណុចចាប់ពីភូមិបាឡតរហូតដល់ភូមិពាមបាងឃុំពាមបាងស្រុកស្ទោង.ខេត្តកំពង់ធំ សមត្ថកិច្ចបានរុះរើកាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទខុសច្បាប់.មានរបាំងសាច់អួន.នៅនឹងកន្លែងរួមជាលទ្ធផលអនុវត្តន៍បាន.កម្ទេចរបាំងសាច់អួនចំនួន១២របាំងប្រវែង ៣៦០០ម៉ែត្រ លូសាច់អួនចំនួន២៤មាត់ ឡុកសាច់អួនចំនួន១២គ្រឿង កាបបំផ្លាញបង្គោលឈើចំនួន ៣០០០ ដើម និងចាក់ប្រលែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួនជាង ១៥០ គីឡូក្រាម៕

អត្ថបទ៖ កំពង់ធំ

Share.