ភ្នំពេញ ៖ មនុស្សចំនួន៨នាក់ ស្រី១នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌចំការមន បង្ក្រាបចាប់ឃាត់ខ្លួនបាន បន្ទាប់ពីប្រមូលផ្តុំគ្នា លេងល្បែងសុីសងហ្គេមបាញ់ត្រី ជក់ លក់គ្រឿងញៀន នៅក្នុងទីតាំងហាងស៊ុបគុយទាវនិងសាច់អាំង យុីហោ ចតុមុខ ។

ប្រតិបត្តិការខាងលើប្រព្រឹត្តទៅកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះបង្ក្រាបខាលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ស្រី១នាក់ ដកហូតវត្ថុតាង ម៉ូតូចំនួន៣គ្រឿង ម៉ូតូកង់បី១គ្រឿង ទូហ្គេមបាញ់ត្រីប្រភេទល្បែងស៊ីសង១គ្រឿង ថ្នាំញៀន១៥កញ្ចប់ ហើយទីតាំងខាងលើនេះត្រូវបានបិទជាបណ្តោអាសន្ន ។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង៨នាក់ និងវត្ថុតាង សមត្ថកិច្ចបញ្ជូនទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុង​សែនជ័យ

Share.