ព្រឹត្តិការណ៍ប្រកួតលីគអេឡិចត្រូនិកអាជីព MPL-KH Pro League 2022 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang វគ្គ MPL-KH Autumn រកឃើញក្រុមជយលាភី ហើយបន្ទាប់ពីធ្វើការប្រកួតវគ្គវិលជុំសន្សំពិន្ទុ និងវគ្គខ្វែងរកហូតដល់វគ្គផ្តាច់ព្រ័ត្រដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២នៅផ្សារទំនើបអ៊ីអនសែនសុខ។

លីគ MPL-KH Autumn មានក្រុមទាំងអស់ចំនួន៨ដែលបានធ្វើការប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ (Regular) តាំងពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា និងវគ្គខ្វែង (Playoff) ត្រូវប្រកួតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

ព្រឹត្តិការណ៍ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញ លើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាដែលនាំមកជូនដោយក្រុមហ៊ុនទូរសព្ទ Metfone ភេសជ្ជៈ Sting និង Honda ជាម្ចាស់ឧបត្ថម្ភផ្លូវការ ព្រមទាំងដៃគូសហការ Indomie-Esports និង TikTok-Esports រកឃើញក្រុមជយលាភីចាប់ពីលេខ១ដល់លេខ ៥ហើយ។

ចំណាត់ថ្នាក់ និងប្រាក់រង្វាន់
-លេខ១៖ Burn X Flash ទទួលបានប្រាក់ ១៦០០០ ដុល្លារអាមេរិក
-លេខ២៖ Logic E-sport ទទួលបានប្រាក់ ៨០០០ ដុល្លារអាមេរិក
-លេខ៣៖ See You Soonទទួលបានប្រាក់ ៥០០០ ដុល្លារអាមេរិក
-លេខ៤៖ Impunity KH ទទួលបានប្រាក់ ៣០០០ ដុល្លារអាមេរិក
-លេខ៥៖ Team Max ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក
-លេខ៦៖ CFU Esports ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក
-លេខ៧៖ DivinitySaga ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក
-លេខ៨៖ DG Quantum ទទួលបានប្រាក់ ២០០០ ដុល្លារអាមេរិក។

Share.