នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០នាទី ស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវដែកមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរយន្តនិងរថភ្លើងមួយខ្សែ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កដោយរថយន្ត ០១គ្រឿងម៉ាក Hinglander ពណ៌ទឹកប្រាក់ មានទិសដៅពីត្បូង ទៅ ជើង បើកបរដោយឈ្មោះ ជាង នី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរជា កម្មករចម្ការ និងមានទីលំនៅភូមិអូរត្រចាក់ចិត្ត  ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលមកដល់ចំណុចកើតហេតុ រថយន្តឆ្លងផ្លូវដែកខណៈមានរថភ្លើង ០១ខ្សែដែលមានទិសដៅពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ បានបុករថយន្ដ។

បើតាមសមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលអោយមានមនុស្សរងរបួសមនុស្សម្នាក់គឺអ្នកបើករថយន្តឈ្មោះ ជាង នី។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅខេត្តព្រះសីហនុ រីឯវត្ថុតាងបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Share.