កាលពីរាត្រីថ្ងៃអាទិត្យ ទី១៦ ឆ្នាំ២០២២ ជំនួបដ៏ធំប្រចាំសប្តាហ៍ El Clasico នៅកីឡដ្ឋាន Santiago Bernabeu ឃើញថាក្លិបបាល់ទាត់អធិរាជស Real Madrid បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣-១ សប្តាហ៍ទី៩ នៃក្របខណ្ឌ La Liga។

៣គ្រាប់របស់ម្ចាស់ផ្ទះ Real Madrid ស៊ុតបញ្ចូលទីដោយកីឡាករ Karim Benzema នៅនាទី១២, Federico Valverde នៅនាទី៣៥ និងគ្រាប់ចុងក្រោយរកដោយ Rodrygo នៅនាទី៩០+១ (បាល់ពិន័យ១១ម៉ែត្រ), ចំណែកមួយគ្រាប់របស់ Barcelona គឺសម្រេចដោយ Ferran Torres នៅនាទី៨៣។ 

បច្ចុប្បន្ន Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ឡើងទៅឈរកំពូលតារាងនៃក្របខណ្ឌ La Liga ក្រោយឆ្លងកាត់ ៩ប្រកួត ឈ្នះ៨  ស្មើ១ មិនដែលចាញ់មាន២៥ពិន្ទុ ខណ: Barca ឈរនៅលេខ២ ជាមួយ២២ពិន្ទុក្នុងដៃ៕

Share.