ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានយកឈ្នះមេឃខៀវ Manchester City ក្នុងលទ្ធផល ១-០ នៅក្នុងកីឡដ្ឋាន Anfield បញ្ចប់កំណត់ត្រាមិនចាញ់សោះនៅលីគកំពូលអង់គ្លេស English Premier League 2022-23 គិតត្រឹមសប្តាហ៍ទី១០។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺអ្នកចាំទីដៃទី១ របស់ Liverpool កីឡាករ Allison Becker ក្រៅពីបិទមិនឲ្យ Man City ទាន់បញ្ចូលទី, រូបគេក៏បានបញ្ជូនបាល់យ៉ាងស្អាតឲ្យ Salah ស៊ុតបញ្ចូលទី ១-០ ក្រសោបបាន៣ពិន្ទុ។

បច្ចុប្បន្ន Arsenal របស់លោក Mikel Arteta បន្តឈរកំពូលតារាងជាមួយ២៧ពិន្ទុ ខណ:លេខ២ Man City ស្មើគ្នាជាមួយ Tottenham Hotspur ២៣ពិន្ទុដូចគ្នា និង Chelsea នៅលេខ៤មាន១៩ពិន្ទុ៕

វីដេអូហាយឡាយរវាង Liverpool ទល់នឹង Man City៖

Share.