នៅ​សល់​តែ​១​សប្តាហ៍​ប៉ុណ្ណោះ ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នឹង​បញ្ចប់​ការ​ប្រកួត​​វិលជុំ​សន្សំ​ពិន្ទុ​ហើយ ក្នុង​ចំណោម ​សមាជិក​ទាំង​៨ក្រុម ខណៈ​​អាជ្ញាកណ្ដាល​១១នាក់ ពិន័យ​កាត​ចំនួន​សរុប​ចំនួន​៣២៣​សន្លឹក ក្នុង​នោះ​មាន​កាត​ក្រហម​១៧​សន្លឹក។

លោក ជី សាមឌី ពិន័យកាត​ក្រហមដល់កីឡាករ Clyde O’Connell ឈរ​ខាង​ក្រោយVictor Blasco

ចំណែក​កីឡាករ Clyde O’Connell ជនជាតិ​អៀរឡង់ របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​ក្លាយ​ជា​ម្ចាស់​កាត​ក្រហម​ទី​១៧ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​នេះ​ក្រោយ​ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល ជី សាមឌី ពិន័យ​កាត​លឿង​២ដង ក្នុង​ជំនួប​ទទួល​ក្រុម​អង្គរថាយហ្គឺរ លើ​ទឹកដី​​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង របស់​ខ្លួន នា​ថ្ងៃ​សៅរ៍ ថ្មីៗ​ប្រចាំ​សប្ដាហ៍​ទី២០។

កីឡាករ​វ័យ​២៤ឆ្នាំ ម្ចាស់​អាវ​លេខ៤ រូប​នេះ​ រក​បាន​គ្រាប់​បាល់​បាន​២គ្រាប់​ម្នាក់​ឯង ក្នុង​ចំណោម​លទ្ធផល​ជ័យជម្នះ ៦ទល់០ លើ​ក្រុម​មក​ពី​ខេត្ត​សៀមរាប អង្គរ​ថាយហ្គឺរ។ ២គ្រាប់​របស់​គេ​រក​បាន​នៅ​នាទី ១០ និង​នាទី​៦៤ ខណៈ​ដែល​​រូប​គេ​ត្រូវ​លោក​អាជ្ញាកណ្ដាល ជី សាមឌី ពិន័យ​កាត​លឿង​ទី១ នៅ​នាទី ៣០ ហើយ​នៅ​នាទី​៨៧ បន្ត​ពិន័យ​កាត​លឿង​ទី២ និង​កាត​ក្រហម តែ​ម្តង។

កីឡាករ Clyde O’Connell តែបាល់បញ្ជូលទី

ចំណែក​​បញ្ជី​ឈ្មោះ​កីឡាករ/គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​ក្រុម​ដែល​ត្រូវ​ពិន័យ​កាត​ក្រហម​ រាប់​ពី​ពិន័យ​កាត​ច្រើន ចុះ​ក្រោយ សរុប​ទាំង​អស់​មាន៖
១) ស៊ុក វឌ្ឍនា របស់ Tiffy Army FC សរុប ៩ សន្លឹក (ក្រហម១សន្លឹក)
២) Cristian Roque របស់​ណាហ្គាវើល សរុប​​៦​សន្លឹក (ក្រហម១សន្លឹក)
៣) Clyde O’Connell របស់​ស្វាយរៀង សរុប​៦​សន្លឹក (ក្រហម១សន្លឹក)
៤) ទូច ម៉ាណាន់ របស់​គីរីវង់ សរុប​៥សន្លឹក (ក្រហម១សន្លឹក)
៥) ឆុំ ភីសា របស់​ភ្នំពេញក្រោន សរុប​៥​សន្លឹក (ក្រហម១សន្លឹក)
៦) Taher របស់​បឹងកេត សរុប​​៤សន្លឹក (ក្រហម១សន្លឹក)
៧) ផាត សុខា ណាហ្គាវើល សរុប​៤​សន្លឹក (ក្រហម១សន្លឹក)
៨) Alishtair Heath គ្រូ​អង្គរថាយហ្គឺរ សរុប​៤សន្លឹក (ក្រហម១សន្លឹក)
៩) រ៉ៃ វិកទ័រ អ្នកចាត់ការ​ក្រុម​ណាហ្គាវើល សរុប​៣សន្លឹក (ក្រហម១សន្លឹក)
១០) កែវ សារ៉ាត អង្គរថាយហ្គឺរ សរុប​៣សន្លឹក (ក្រហម១សន្លឹក)
១១) ហៅ សុជាតិ គ្រូ​បឹងកេត សរុប​៣សន្លឹក (ក្រហម១សន្លឹក)
១២) Súper ណាហ្គាវើល សរុប ៣​សន្លឹក (ក្រហម១សន្លឹក)
១៣) Anderson Zogbe ណាហ្គាវើល ២​សន្លឹក (ក្រហម១សន្លឹក)
១៤) ឈិន ឈឿន Tiffy Army FC ២សន្លឹក (ក្រហម១សន្លឹក)
១៥) នេន សុធារ័ត្ន របស់​ណាហ្គាវើល សរុប​១សន្លឹក (ក្រហម១សន្លឹក)
១៦) កយ សាលីម របស់​បឹងកេត សរុប​១សន្លឹក (ក្រហម១សន្លឹក)
១៧) លី រ៉ាវី គ្រូ​ជំនួយ​បឹងកេត សរុប​១សន្លឹក (ក្រហម១សន្លឹក)

គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ​សរុប​១៥៦នាក់​ហើយ ដែល​ត្រូវ​ពិន័យ​កាត​លឿង និង​ក្រហម ខណៈ​កីឡាករ​ដែល​ត្រូវ​ពិន័យ​កាត​ច្រើន​ជាង​គេ គឺ​កីឡាករ​ជនជាតិ​ជប៉ុន Yuta Kikuchi របស់​ Tiffy Army FC សរុប​​មាន​កាត​លឿង​៩​សន្លឹក​ម្នាក់​ឯង៕

រូបថត៖ CPL

Share.