ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិបបាល់ទាត់អធិរាជស Real Madrid បានយកឈ្នះគូប្រជែង Sadio Mane អតីតកីឡាករ Liverpool និង Kevin De Bruyne របស់ Man City លើកពាន Ballon d’Or ជាលើកដំបូងក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេនៅឆ្នាំ ២០២២។

ស្នាដៃរបស់ Karim Benzema ធ្វើបាននៅក្នុងរដូវកាល ២០២១-២០២២ គឺជួយឱ្យក្រុម Real Madrid ឈ្នះពានរង្វាន់ Laliga លីគកំពូលអេស្ប៉ាញ និងឈ្នះពាន UEFA Champion League ឆ្នាំ២០២២ ជាលើក១៤៕

ក្នុងនោះ Karim Benzema ក៏បានក្លាយជាកីឡាករបារាំងដំបូងគេដែលឈ្នះ Ballon d’Or ចាប់តាំងពី Zidane ឈ្នះកាលពីឆ្នាំ ១៩៩៨ និងជាកីឡាករបារាំងទី៥ដែលឈ្នះ Ballon d’Or បន្ទាប់ពី៖
– Raymond Kopa ឈ្នះឆ្នាំ ១៩៥៨
– Michel Platini ឈ្នះឆ្នាំ ១៩៨៣, ១៩៨៤, ១៩៨៥
– Jean-Pierre Papin ១៩៩១
– Zinedine Zidane ១៩៩៨។

ខណ: Cristiano Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ២០ ពោលគឺស្ថិតិទាបបំផុតក្នុងពាន Ballon d’Or នៃអាជីពរបស់គេចាប់តាំងពីឆ្នាំ ២០០៥ រីឯ Messi មិនមានក្នុងចំណាត់ថ្នាក់ Ballon d’Or ជាលេីកដំបូងចាប់តាំងពីឆ្នាំ ២០០៥។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង១០រូបក្នុងពានរង្វាន់ Ballon d’Or ឆ្នាំ២០២២៖

Share.