ប្រទេសកាតាម្ចាស់ផ្ទះពានរង្វាន់ពិភពលោក FIFA World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា ដែលគ្រោងនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ។

នៅប្រទេសកាតាមានសណ្ឋាគារលំដាប់ផ្កាយប្រាំជាច្រើន ដែលកំពុងធ្វើពាណិជ្ជកម្មយ៉ាងរហ័ស និងអស្ចារ្យ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសដែលត្រៀមទទួលក្នុងព្រឹត្តិការណ៏ដ៏ធំសម្រាប់ឆ្នាំ២០២២ FIFA World Cup ដែលជាព្រឹត្តិការណ៍តែងតែមានវត្តមាននៅតាមប្រទេសដែលបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរាងរាល់៤ឆ្នាំម្តង។

ក្រៅពីពានរង្វាន់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាក៏គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ AFC Asian Cup 2023 ផងដែរ បន្ទាប់ពីប្រទេសចិនសុំដកខ្លួនចេញដោយសារព្រួយបារម្ភបញ្ហាកូវីដ-១៩។

រីឯឆ្នាំ ២០២៤ ប្រទេសកាតាគ៏ត្រូវបានជ្រើសរើសឱ្យរៀបចំការប្រកួតកីឡាអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U-23 Asian Cup ដែលជាព្រឹត្តិការណ៍ជម្រុះសម្រាប់ចូលរួមការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស។

ទោះបីប្រទេសមួយចំនួនដូចជាអ៊ីរ៉ង់ អ៊ូសបេគីស្ថាន អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម សុទ្ធតែបានដាក់ពាក្យចូលរួមការប្រកួតនេះ ប៉ុន្តែគណៈកម្មាធិការប្រកួតប្រជែងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានរកឃើញថាកាតារបានដាក់ការដេញថ្លៃដ៏គួរឱ្យទាក់ទាញបំផុត៕

Share.