ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ ដោយ​មាន​៨៤​ប្រកួត ​ខណៈ​ក្រុម​ទាំង​៨ ត្រូវ​លោក​អាជ្ញាកណ្តាល​១១នាក់ ​ពិន័យ​កាត​​៣៤៧​សន្លឹក ដោយ​ក្នុង​នោះ​មាន​កាត​ក្រហម​១៨​សន្លឹក។

ក្រុមវិសាខា (រូបថត៖CPL)

សារព័ត៌មាន​ត្រយង សូម​លើក​យក​ពី​ទិន្នន័យ​ក្រុម​សមាជិក​ទាំង​៨​ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​មាន៖
១) ណាហ្គាវើល កាត​សរុប ៦៣ (ក្រហម​៧)
២) អង្គរថាយហ្គឺរ កាត​សរុប ៥០ (ក្រហម ២)
៣) ក្រសួងការពារជាតិ កាតសរុប ៥០ (ក្រហម​២)
៤) ភ្នំពេញក្រោន កាត​សរុប​៤៧ (ក្រហម​១)
៥) បឹងកេត កាត​សរុប ៤១ (ក្រហម​៤)
៦) វិសាខា កាត​សរុប​៣៦ (មិន​មាន​កាត​ក្រហម)
៧) ព្រះខ័នរាជស្វាយរៀង កាត​សរុប​៣២ (ក្រហម១)
៨) គីរីវង់សុខសែនជ័យ កាត​សរុប​២៨ (ក្រហម​១)

Share.