ភ្នំពេញ៖ យុវជនមួយក្រុមមានគ្នាប្រមាណជិត 10 នាក់ ជិះម៉ូតូ 5 គ្រឿង  ប្រដាប់ដោយ កាំបិត បុ័ងតោ ដាវ ដុំថ្ម បានចុះទៅកាប់ទៅលើយុវជនមានគ្នាប្រមាណ 3 ទៅ 4 នាក់ និងបានកាប់កំទេចម៉ូតូចំនួនពីរគ្រឿង បណ្តាលអោយរងការខូចខាត នឹង នឹងរងរបួសស្រាល ២នាក់ផងដែល។

ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ០១:២០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភព ព័ត៌មានពីទីតាំង កន្លែងបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនមួយក្រុម ជិះម៉ូតូប្រមាណ 5 ទៅ 6 គ្រឿង  មកចំណុចទីតាំងកន្លែងកើតហេតុ ដែលជាកន្លែងប៉ះកង់ម៉ូតូ ដែលជនរងគ្រោះកំពុងអង្គុយលេងពិភាក្សានឹងម្នាក់ទៀត ទើបតែយកប្រពន្ធមកពីធ្វើការស្រាប់តែបានមួយសន្ទុះ ក្រោយមកបក្សពួកជនសង្ស័យ ចាប់ផ្តើមធ្វើសកម្មភាព ដកកាំបិតបុ័ងតោ ចូលទៅកាប់សំដៅទៅមុខ តែដោយសាររត់គេចខ្លួននៅម៉ូតូ ទើបក្រុមជនសង្ស័យបានកាប់ចិញ្រ្ចាំម៉ូតូ បណ្តាលអោយខ្ទេច រងការខូចខាតទាំង២គ្រឿងទាំងម្តង បន្ទាប់ពីធ្វើ សកម្មភាពកាប់រួច ក្រុមជនសង្ស័យ ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយនៅពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ បាននាំ ជនរងគ្រោះ យកទៅពាក្យ បណ្តឹង ដើម្បី ធ្វេីការតាមជំនាញ ស្វែងរកក្រុមជនសង្ស័យ ចាត់ការតាមនីតិវីធីផងដែល។

ដោយ: ទូច វិច្ឆិកា

Share.