ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់បាត់ស្មារតី បន្ទាប់ពីបើករុឺម៉កម៉ូតូអេតចាយលើផ្លូវបញ្ច្រាស ត្រូវបានរថយន្តហាយឡែនឌ័របើកបុក ហើយត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅសង្គ្រោះ ត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យព្រះកុសុមៈ រើសអើង រារាំងមិនឲ្យអ្នករបួសចូលមន្ទីរពេទ្យទៅវិញ ក្នុងហេតុផល ក្រីក្រអត់លុយ អត់សាច់ញាតិ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូរុឺម៉កដឹកអេតចាយ ធ្វើដំណើរពីត្បូងទៅជើងលើផ្លូវបញ្ច្រាស ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកលឿនពីជើងទៅង្បូង លើផ្លូវអថិភាព បុក បណ្តាលឲ្យក្រឡាប់ធ្លាក់រាយប៉ាយ រងរបួសធ្ងន់ រីឯរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ក៏ប៉ុន្តែទៅដល់មន្ទីរពេទ្យហើយ ត្រូវបានសន្តិសុខយាមប្រចាំទៅនោះរារាំងមិនឲ្យចូល ក្នុងហេតុផល ក្រីក្រ គ្មានសាច់ញាតិ ទោះជាសុំការយោគយល់ ទុកជនរងគ្រោះឲ្យស្លាប់ ឬ យ៉ាងណា ?

ករណីរើសអើងអ្នកជម្ងឺ ពីសំណាក់មន្ទីរពេទ្យមួយចំនួន ត្រូវបានបងប្អូនបនរជាពលរដ្ឋសំណូមពរដល់ក្រសួងសុខាភិបាល មេត្តាជួយធ្វើយ៉ាងណា ឲ្យមានសេវាសង្គ្រោះ ព្យាបាល សម្រាប់ជនក្រីក្រ អត់សាច់ញាតិ ជនគ្មានទីពាំង ឬជនរងគ្រោះដែលសាច់ញាតិទៅមិនទាន់ កាលបើដឹកបញ្ជូនជនរងគ្រោះក្នុងស្ថានភាពបែបហ្នឹងដល់មន្ទីរពេទ្យហើយ តែខាងមន្ទីរពេទ្យ មិនទទួល តើទុកឲ្យពួកគាត់ស្លាប់តាមផ្លូវ ឬយ៉ាងណា ? ៕

Share.