ក្លិបបាល់ទាត់ Aston Villa ក្រោមការដឹកនាំបណ្ណោះអាសន្នរបស់លោក Aaron Danks បានយកឈ្នះ Brentford ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Villa Park ពោលគឺ៣ថ្ងៃក្រោយបណ្តេញលោក Steven Gerrard ចេញពីតំណែង។

ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៤គ្រាប់​របស់ Aston Villa រក​បាន​ដោយ​កីឡាករ Danny Ings នៅ​នាទី ៧’, ១៤’ កីឡាករ Leon Bailey នៅ​នាទី​២’ និង​កីឡាករ Ollie Watkins នៅ​នាទី​៥៩’ ក្រោម​ក្រសែ​ភ្នែក​ទស្សិនជន​ចូល​ទស្សនា​ផ្ទាល់ ៤១,៦៩៣នាក់។

បច្ចុប្បន្នក្លិបបាល់ទាត់ Aston Villa កំពុងស្ថិតនៅលេខរៀង ១៤ ក្រោយឆ្លងកាត់ ១២ប្រកួត ឈ្នះ៣ ស្មើ៣ និងចាញ់ ៦ប្រកួត មាន១២ពិន្ទុ ខណ:ពេលមានលោក Ruben Amorim និង Mauricio Pochettino អាចនឹងមកជំនួសកៅអីលោក Gerrard៕

https://youtu.be/P_SMsr_7QQ0
Share.