បាត់ដំបង៖ នគរបាលបានចុះនាំខ្លួនកូនអកត្តញ្ញូម្នាក់ទៅទទួលទោស ខណ:បានប្រើហិង្សាលើម្តាយបង្កើតបណ្តាលឲ្យរបួសក្បាលធ្ងន់។

នគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ករណីប្រព្រឹត្តហិង្សាទៅលេីម្តាយបង្កេីតរបស់ខ្លួនបណ្តា​ល​ឱ្យរងរបួសខាងលើកម្លាំងនគរបាលមូលដ្ឋានបាននាំចុះនាំខ្លួនជនបង្កនៅថ្ងៃទី ០១ ខែវិច្ឆកា ឆ្នាំ ២០២២ ក្រោយជនបង្ក បង្កហេតុបានមួយថ្ងៃ ដោយប្រព្រឹត្តនៅត្រង់ចំណុចក្រុម​ទី ០៤ ក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង។

ជនសង័្សយឈ្មោះហ៊ុំ រិទ្ធី ភេទប្រុស អា​យុ​២៧ឆ្នាំ បបានធ្វេីសកម្មភាពយកដុំឥដ្ឋវាយទៅលេីជនរងគ្រោះត្រូវជាម្ដាយបង្កើតមានឈ្មោះបឿន គឿន ភេទស្រី អាយុ​ ៦៧ឆ្នាំ មានទីលំនៅចំណុចកើត​ហេតុ បណ្ដាលឱ្យត្រូវចំក្បាលចំហៀងខាងឆ្វេង រងរបួសធ្ងន់ធ្ងរ។

ជនសង័្សយបានឆ្លេីយសារភាពថា​ រូបគេពិតជាបានយកដុំឥដ្ឋវាយទៅលេីម្តាយបង្កេីតរបស់ខ្លួន​ប្រាកដមែន​ដោយសារសុំ​ប្រាក់ម្តាយមិនបាន។ បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំ​ណុំរឿង​បញ្ជូនមកការិយាល័យំនាញអនុវត្តបន្តតាមនីតិវិធី​៕

អត្ថបទ៖ ដំបងក្រញូង

Share.