ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុននេះ។ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន៧ ដែលមានវិញ្ញាសា ចំនួន៤០៥ ប្រកួតលើទីតាំង ចំនួន៥រាជធានី-ខេត្តរួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

លទ្ធផលនៃការចាប់ឆ្នោតចែកពូលកីឡាជាតិឆ្នាំ ២០២២ វិញ្ញាសាបាល់ទាត់ ៖
*ផ្នែកបុរស
ពូល A៖ ក្រសួងការពារជាតិ, ខេត្ត ត្បូងឃ្មុំ, ឬទ្ធីសែន, ភ្នំពេញហ្គាឡាក់ស៊ី
ពូល B៖ គីរីវង់សុខសែនជ័យ, កោះកុង, ខេត្ត កំពត, ឧត្តរមានជ័យ
ពូល C៖ បន្ទាយមានជ័យ, នគរបាលជាតិ, ព្រៃវែង។

*ផ្នែកនារី
ពូល A៖ កំពង់ស្ពឺ, បាត់ដំបង, ព្រៃវែង, កំពង់ធំ
ពូល B៖ ស្វាយរៀង, កំពង់ឆ្នាំង,កណ្តាល, ត្បូងឃ្មុំ
ពូល C៖ បន្ទាយមានជ័យ, សៀមរាប, កំពង់ចាម។

កាលបរិច្ឆេទ៖ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ វិច្ឆិកា ២០២២
ទីលានប្រកួត៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, វិទ្យាល័យបឹងត្របែក, វិទ្យាល័យបឹងកេងកង, វិទ្យាល័យច្បារអំពៅ, កីឡដ្ឋានខេមបូឌាអ៊ែវ៉េ និងកីឡដ្ឋានស្តាតចាស់។

គួរដឹងថាក្រុមបាល់ទាត់នារីដែលចូលរួមមាន៖ ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តសៀមរាប (ក្លិបសៀមរាប), ខេត្តបាត់ដំបង, ខេត្តស្វាយរៀង (ព្រះខ័នរាជស្វាយរៀង), ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ (ណាហ្គាវើលដ៍កំពង់ស្ពឺ), ខេត្តប៉ៃលិន និងខេត្តកំពង់ចាម (បឹងកេតអេហ្វស៊ី) ជាមួយ ខេត្តព្រៃវែង (ក្លិបវិសាខា)៕

Share.