សមាជិក​របស់​ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ នៅ​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 កីឡាករ Mouzinho Barreto de Lima នឹងដើរតួជាប្រធានទីម័រខាងកើត តតាំងម្ចាស់ផ្ទះប្រ៊ុយណេ វគ្គជម្រុះ AFF Mitsubishi Electric Cup 2022 ជើងទី១។

ចំពោះជំនួបរវាងក្រុមជម្រើសជាតិប្រ៊ុយណេ ទល់នឹង ទីម័រខាងកើត នៅកីឡដ្ឋាន Hassanal Bolkiah ទីក្រុង Bandar Seri Begawan ប្រទេសប្រ៊ុយណេ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣:៤៥នាទីរសៀល។

ខណ:ជើងទី២ នឹងធ្វើនៅថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ ហើយ​​ដែល​ឈ្នះ​ នឹង​ឡើង​ទៅកាន់​ពូល A ដែលមាន​កម្ពុជា, ថៃ, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន កំពុង​រង់ចាំ។

សម្រាប់ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup 2022​ ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុននេះ។

ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ ដោយ​​ប្រកួត​រាល់​២ឆ្នាំ​ម្តង ស្រប​ពេល​ដំបូង​ឡើយ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup រហូត​ដល់​ឆ្នាំ​២០០៤ ក៏​ប្តួរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup វិញ​ម្តង និង​ចុងក្រោយ​ចាប់​ពី​ឆ្នាំ​២០២២ តទៅ​ប្រើ​ឈ្មោះ​ជាAFF Mitsubishi Electric Cup វិញ​ម្តង៕

Share.