តារា​ចម្រៀង​ ​ សុគន្ធ និសា បាន​ចាកចេញ​ទៅ​សហរដ្ឋ​អាមេរិក​ ជាមួយ​ស្វាមី​មួយ​រយៈ​ធំ​ក្រោយ​ពី​បាន​ជា​ពី​ជំងឺ​ កូវីដ -១៩ ​ យ៉ាង​ណា​មិញ​អ្នកនាង​ទើប​តែ​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ ការ​វិល​ត្រលប់​របស់​អាយដល​រូប​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​​និង​អ្នក​គាំទ្រ​រំភើប​យ៉ាង​ក្រៃ​លែង​ ​ជា​ពិសេស​ Status ដែល​​អ្នក​នាង​​បង្ហោះ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ (១០ មិថុនា ​២០២១) បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​កាន់​តែ​រីករាយ​ថែម​ទៀត។

សូមចុច​អាន​៖ តារា​ចម្រៀង​ ពេជ្រ សោភា​ ​ហាម​ លោក​ ឈឹម​ សក្កដា​ មិន​ឱ្យ​ថត​រូប​ជាមួយ​មនុស្ស​ស្រី​ផ្សេង

រូបភាព សុគន្ធ និសា នៅសហរដ្ឋអាមេរិក (Facebook Sokun Nisa)

«ទ្រាំ​ខូច​ចិត្ត​ឬ​កាត់​ចិត្ត​» គឺ​ជា​បទ​ចម្រៀង​​ស្នាដៃ​និពន្ធ​របស់​អ៊ីនូ​ដែល​បា​ន​ចេញ​ជា​ Audio ​(​សំឡេង​ច្រៀង​) ​បង្ហោះ​លើ​យូធូប​កាល​ពី​ថ្ងៃ​ទី​៨​​ ខែ​ឧសភា​កន្លង​ទៅ​ មាន​ចំនួន​នៃ​ការ​គាំទ្រ​យ៉ាង​ច្រើន​ ស្រប​ពេល​ដែល​តារា​ចម្រៀង​ សុគន្ធ និសា​ត្រលប់​មកវិញ​ផង​នោះ​បទ​ចម្រៀង​នេះ​ ក៏​ត្រូវ​បាន​ថត​ចេញ​ជា​រូបរាង​ដើម្បី​បំពេញ​តាម​សំណូមពរ​​ហ្វេន​របស់​តារា​ចម្រៀង​ សុគន្ធ​ និសា​ តែ​ម្ដង​។​

តាម​ពិត​ Status ដែល​អ្នក​នាង​បង្ហោះ​សួរ​នាំ​រឿង​ខូច​ចិត្ត​ឬ​កាត់​ចិត្ត​​នោះ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ឃោសនា​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​​របស់​អ្នក​នាង​ប៉ុណ្ណោះ​។ តាមរយៈ​សំណេរ​នេះ​ ​​បង្ហាញ​ឱ្យ​ឃើញ​ថា​​តួ​​ស្រី​រឿង​ «​រាជិនី​ភូមិគ្រឹះ» ​រូប​នេះ ​បាន​ថត​បទ​ចម្រៀង​ថ្មី​រួចរាល់​ហើយ​ ដូច្នេះ​មិន​យូរ​ទៀត​នោះ​ទេ​ ហ្វេនៗ​ច្បាស់​ជា​​នឹង​បាន​ឃើញ​បទ​ចម្រៀង​របស់​អ្នក​នាង​ សុគន្ធ​ និសា ​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ផលិតកម្ម​ហង្សមាស​ជាក់ជា​មិន​ខាន​។

រូបភាព សុគន្ធ និសា នៅសហរដ្ឋអាមេរិក (Facebook Sokun Nisa)

អ្នក​នាង​ សុគន្ធ​ និសា​ គឺ​ជា​សិល្បការិនី​ល្បី​មួយ​រូប​ដែល​បាន​ឆ្លង​នូវ​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ ក្រោយ​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​​បាន​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​ និង​ ​តារា​ល្បី​ក្នុង​ទ្រនំ​​ហង្សមាស​ជាមួយ​នឹង​កញ្ញា​​បាន​​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​ដូច​គ្នា​៕

ស្ដាប់​ Audio បទ​ចម្រៀង​ «ទ្រាំ​ខូច​ចិត្ត​ឬ​កាត់​ចិត្ត​» របស់​​​អ្នក​នាង​ សុគន្ធ​ និសា​ ខាង​ក្រោម​៖

Telegram-Troryorng
Share.