ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំម្ចាស់ទីតាំងសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ក្នុងរាជធានីភ្នំពេញ ​ផ្ត​ល់​កិ​ច្ច​ស​ហ​កា​រឱ្យ​បា​នច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាម​រ​យៈ​កា​រ​កំ​ណ​ត់​អ​ត្ត​ស​ញ្ញា​ណ​ភ្ញៀ​វ​ដែ​លចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួ​មទាំ​ងផ្ត​ល់ប​ញ្ជីឈ្មោះ​ជាប្រ​ចាំថ្ងៃ​ដល់​អាជ្ញាធរ។

ការថ្លែងរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំជាលើកចុងក្រោយ ដើម្បីពិនិត្យ​លើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន របៀបរៀបរ​យសា​ធារ​ណៈក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ មុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ច​ប្រជុំ​កំ​ពូ​ល​ពា​ក់​ព័ន្ធមួ​យ​ចំ​នួ​ន​ទៀតចាប់ផ្តើមពីថ្ងៃទី១០ដល់​ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០២២។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលមានគណៈប្រតិភូមិមកពី៣២ប្រទេស និងស្ថាប័នចូលរួមនោះ មានសណ្ឋាគារចំនួន៧ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំណត់ជាគោលដៅត្រូវបង្កើនការយកចិត្តទុកដាក់ការពារន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ នេះបើតាមឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងក្នុងវីដេអូមួយបង្ហោះនាថ្ងៃម្សិលមិញនេះ។

បើតាមឧត្តមសេនីយ៍ អេង ហ៊ី សណ្ឋាគារទាំងនោះ រួមមានសណ្ឋាគារសុខាភ្នំពេញដែលជាសណ្ឋាគារត្រូវបានកំណត់ជាកន្លែងប្រជុំកំពូលអាស៊ាន និងបណ្ដាសណ្ឋាគារផ្សេងទៀត រួមមានសណ្ឋាគារហ្គាដិនស៊ីធី សណ្ឋាគារឡឺរ៉ូយ៉ាល់ សណ្ឋាគារភ្នំពេញ សណ្ឋាគាររ៉ូសវ៉ូដភ្នំពេញ សណ្ឋាគារហៃយ៉ាត់រីជិនស៊ី សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា និងសណ្ឋាគារកាំបូឌីយ៉ាណា។

ពាក់ព័ន្ធនឹងការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនេះដែរ ក្នុងកិច្ចប្រជុំចុងក្រោយកាលពីថ្ងៃទី៧ ខែវិច្ឆិកាដដែលនោះ ឯកឧត្តម ឃួង ស្រួង ក៏បានសង្កត់ធ្ងន់ដែរថា ដងវិថីសំខាន់ៗដែលប្រតិភូត្រូវ ធ្វើដំណើរឆ្លងកាត់ ពិសេស​ម​ហាវិថីសហព័ន្ធរុស្ស៊ី រាល់ស្ថានីយប្រេង​ឥន្ទនៈ ទីតាំងលក់​រ​ថ​យ​ន្ត,​កា​រ​ដ្ឋា​ន​សំ​ណ​ង់​ផ្សេ​ង​ៗ​ត្រូ​វ​ផ្អា​កដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV,ក្លឹបកម្សាន្ត ទីតាំ​ង​ផ្ញើ​​ម៉ូ​តូ​.​ឡា​ន​ឬ​ចតតា​ម​ចិ​ញ្ចើ​ម​ថ្នល់ត្រូវបានហាម មិនឱ្យមានឡើយ៕

Share.