ឯកឧត្តម Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជំនួបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២២នេះ។

ប្រមុខការទូតអ៊ុយក្រែន បានអញ្ជើញមកដល់កម្ពុជាកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលមិញនេះដើម្បីចូលរួមពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ពិធីចុះហត្ថលេខាលើសន្ធិសញ្ញានេះ នឹងធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះ។ កិច្ចប្រជុំនេះ ក៏នឹងមានវត្តមានរដ្ឋមន្រ្តីការបរទេសរុស្ស៊ីចូលរួមផងដែរ៕

Share.