ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហោះចែកជូនសាធារណៈជនអំពីកម្រិតទោសជាប់ពន្ធនាគារ និងបង់ប្រាក់ពិន័យ ប្រសិនបើមានអ្នកបើកបរល្មើសច្បាប់ស្ដីពីចរាចរណ៍ ធ្វើឱ្យប៉ះពាល់ដល់ក្បួនរថយន្ត។

ការចេញមកផ្ដល់ព័ត៌មាននេះ ពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងបរិបទដែលកម្ពុជាកំពុងដំណើរការកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលមានប្រតិភូថ្នាក់ដឹកនាំប្រទេស​ និងស្ថាប័នអន្តរជាតិប្រមាណ៣២ អញ្ជើញមកចូលរួមនៅរាជធានីភ្នំពេញ។

មាត្រា៨១ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែងថា «ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្រ្តីមានសមត្ថកិច្ចការពារក្បួនដំណើររបស់គណៈប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ(មួយ)ទៅ៦(ប្រាំមួយ)ខែ និងពិន័យជាប្រាក់ពី៨០០ ០០០(ប្រាំបីសែន)រៀល ទៅ៤ ០០០ ០០០(បួនលាន)រៀល៕

Share.