ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបំពាក់ឧបករណ៍សម្ភារៈ ជូនដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ជាង ២០០នាក់បន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជូនដល់ថ្នាក់ដឹកនាំ

ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការមានប្រសាសន៍ថា ការបំពាក់ឧបករណ៍សម្ភារៈ ជូនដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងកម្លាំនគរបាលចរាចរណ៍ផ្លូវគោកនៅពេលនេះ អនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពគ្រប់គ្រាន់ជូនដល់ថ្នាក់ដឹកនាំជាតិ​ អន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន។

ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កម្លាំងនគរបាលក្រោមឱវាទ ត្រូវពង្រឹងយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានតឹងរ៉ឹងនៅគ្រប់ច្រកល្ហក ទាំងកន្លែងកិច្ច ប្រជុំ គោលដៅភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់ គោលដៅស្នាក់នៅ និងគោលដៅភ្ញៀវអន្តរជាតិដើរលេងកម្សាន្ត។

សូមបញ្ជាក់ថាក្នុងកិច្ចថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹះ កម្ពុជាបានប្រើប្រាស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាង១ម៉ឺននាក់ មកពី១៤ស្ថាប័ន រួមទាំងប្រើប្រាស់រថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការ ពារប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធាំនស្ថាប័នអន្តរជាតិជាង៣០ ដែលអញ្ជើញមកប្រជុំរៀបចំនៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនោះ រួមមានដូចជាកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន -សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧៕

Share.