អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បាន​​បង្ហាញ​ទស្សនៈ​មួយ​ពី​លទ្ធផល តែ​ទំនង​សំដៅ​លើ​​លទ្ធផល​ប្រកួត​របស់​ក្រុម​ជ្រើស​ជាតិ​កម្ពុជា ដែល​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ ​ក្នុង​​វគ្គ​ជម្រុះ​ជុំទី២​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាស៊ី។

៨ប្រកួត​របស់​កម្ពុជា ក្នុង​ពូល C ជាមួយ​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ បារ៉ែន ហុងកុង បាន​របូត​គ្រាប់​បាល់​ដល់​ទី៤៤​គ្រាប់ ហើយ​បាន​ទាត់​ចូល​ទី​គូ​ប្រកួត​វិញ​២គ្រាប់។ ប្រកួត​ទាំង​នោះ​ដូចជា៖
*ជើង​ទី១
-៥ កញ្ញា ២០១៩ កម្ពុជា ១-១ ហុងកុង
-១០ កញ្ញា ២០១៩ កម្ពុជា ០-១ បារ៉ែន
-១០ តុលា ២០១៩ អ៊ីរ៉ង់ ១៤-០ កម្ពុជា
-១៥ តុលា ២០១៩ កម្ពុជា​០-៤ អ៊ីរ៉ង់
*ជើង​ទី២
-១៩ វិច្ឆិកា ២០១៩ ហុងកុង ២-០ កម្ពុជា
-៣ មិថុនា ២០២១ បារ៉ែន ៨-០ កម្ពុជា
-៧ មិថុនា ២០២១ អ៊ីរ៉ាក់ ៤-១ កម្ពុជា
-១១ មិថុនា ២០២១ កម្ពុជា ០-១០ អ៊ីរ៉ង់

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ លោក សំ វ៉ាន់ដេត បាន​លើក​ឡើង​ថា៖«​ខ្ញុំ​ទទួល​ស្គាល់​ថា​ទំរង់​លេង ឬ​ចង្វាក់​លេង​មាន​ការ​រីកចម្រើន​ ​ប៉ុន្តែ​៥​ទៅ​១០ឆ្នាំ​ទៀត​វា​នឹង​ រសាយ​ ឬ​អាច​ល្អ​ជាង​នឹង​តែ​លទ្ធផល​ បែប​នេះ​៥០​ទៅ​១០០​ឆ្នាំ​វា​នៅ​តែ​បន្សល់​ទុក​ទាំង​អាម៉ាស់»។

លោក​បន្ត​ថា៖«ត្រៀម​សម្រាប់​ថ្ងៃមុខ​តើ​គួបោះបង់​អ្វីៗ​នៅ​ថ្ងៃ​នេះ​ទេ​បើ​អ្នក​គិត​ថា​ល្អខ្ញុំ​នឹង​ជូនពរ​អ្នក​ដោយ​ក្តី​សង្ឃឹម។មិនមែន​រិះគន់​ទេ​គ្រាន់​តែ​ជា​ទស្សនៈ​គ្រូ​បាល់ទាត់​តូចតាច​ម្នាក់​ដែល​សឹង​ថា​ពាក់កណ្តាល​ជីវិត​យល់​ពី​បាល់ទាត់។ សង្ឃឹម​យ៉ាង​ខ្លាំង​ថា​ប្រកួត​ក្នុង​តំបន់​យើង​នឹង​កែប្រែ​និង​កំណត់ត្រា​ថ្មីដូច​២ឆ្នាំមុន។ សំណាងល្អ ! ខ្ញុំ​ស្រលាញ់​និង​គាំទ្រ​បាល់ទាត់​ជាតិ​ខ្មែរ​ព្រោះ​ខ្ញុំ​ជា​ខ្មែរ»៕

Telegram-Troryorng
Share.