គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បានស្នើឱ្យក្លិបនៅតំបន់អឺរុបដែលជាសមាជិកលីគកំពូល អង់គ្លេស, បារាំង, អ៊ីតាលី និងអេស្ប៉ាញ កុំដាក់កីឡាករណាដែលមិន FIT (មានកាយសម្បទាមិនពេញលេញគ្រាប់គ្រាន់) ឱ្យចូលលេង មុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។

លោក Lionel Scaloni បានថ្លែងប្រាប់ទូរទស្សន៍អាហ្សង់ទីនដូច្នេះថា៖«ការពិតគឺយើងកំពុងនិយាយជាមួយក្លិបនៅលីគកំពូលអឺរ៉ុបទាំងអស់ ដើម្បីកុំឱ្យដាក់កីឡាករដែលមិនមានកាយសម្បទាពេញលេញគ្រាប់គ្រាន់ 100% (FIT) ឱ្យចូលលេងដាច់ខាត។ ហើយកីឡាករទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះព្រឹត្តិការណ៍ FIFA World Cup 2022 ខិតជិតមកដល់»។

លោក Lionel Scaloni

គួរដឹងថាក្រុមជម្រើសជាតិអាហ្សង់ទីន នឹងចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដោយគ្មានវត្តមានខ្សែបម្រើ Giovani Lo Celso ដោយសាររបួសសាច់ដុំពេលលេងឱ្យក្លិប Villarreal ខណ:ខ្សែការពារ Cristian Romero, ខ្សែប្រយុទ្ធ Paulo Dybala និងកីឡាករជើងចាស់ Ángel Di María ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។

អាហ្សង់ទីន ស្ថិតនៅពូល C ជាមួយ ម៉ិកស៊ិក, ប៉ូឡូញ និង អារ៉ាប៊ីសាអូឌីត។ ខណ:ត្រូវប្រកួតបើកឆាក អាហ្សង់ទីន ត្រូវជួបជាមួយ អារ៉ាប៊ីសាអូឌីត នៅកីឡដ្ឋាន Lusail Iconic វេលាម៉ោង ៥:០០ល្ងាច ម៉ោងនៅកម្ពុជា៕

Share.