នៅសល់៩ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិវេលស៍ ក្រោមការដឹកនាំរបស់លោក Rob Page បានបញ្ចេញ​បញ្ជីឈ្មោះ២៦នាក់​ជាផ្លូវការ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

បញ្ជីឈ្មោះក្រុមជម្រើសជាតិវេលស៍ទាំង២៥នាក់៖

គួរដឹងថាខ្សែប្រយុទ្ធ Gareth Bale ជួយឲ្យក្រុមជម្រើសជាតិវេលស៍ ទទួលបានកៅអីទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ជាលើកដំបូងក្នុងរយ:ពេល​៦៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ ក្រោយយកឈ្នះ អ៊ុយក្រែន ១-០ នៅកីឡដ្ឋាន Cardiff City។

ក្រុមជម្រើសជាតិវេលស៍ ស្ថិតនៅពូល B អង់គ្លេស, សហរដ្ឋអាមេរិក និង អ៊ីរ៉ង់​ ខណ:ការប្រកួតបើកឆាក វេលស៍ ប៉ះ សហរដ្ឋអាមេិក នៅថ្ងៃទី២១ ខែវិច្ឆិកា នៅកីឡដ្ឋាន Ahmad bin Ali វេលាម៉ោង ១០:០០យប់នាទី ម៉ោងនៅកម្ពុជា៕

លោក Rob Page

Share.