កំពង់ធំ÷នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផល.ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលដែលកំពុងតែធ្វើសកម្មភាពនៅក្នុងតំបន់ហាមឃាត់។

ជាក់ស្ដែងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ សង្កាត់រដ្ឋបាលជលផលស្ទឹងសែន សង្កាត់រដ្ឋបាលជលផលបារាយណ៍ សហការជាមួយកម្លាំងគណៈបញ្ជាការស្រាលប្រចាំទិសផាត់សណ្តាយ កងរាជអាវុធខេត្តកំពង់ធំ ផ្នែកសឹករងស្រុកកំពង់ស្វាយ ផ្នែកសឹករងក្រុងស្ទឹងសែន ផ្នែកសឹករងស្រុកបារាយណ៍ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់គោ អាជ្ញាធរភូមិ ឃុំកំពង់គោ គណៈកម្មាការសហគមន៍នេសាទសាមគ្គីកំពង់គោ និងសហគមន៍នេសាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច អាង ២០០០ ក្នុងភូមិសាស្ត្រឃុំកំពង់គោ ស្រុកកំពង់ស្វាយ។  បឹងថ្លុកខេង ខាងលិចអាងតារេ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ ពោធិតាស៊ុង ខាងជើងអាងតាអុកតាតេង អាចិន ឃុំបារាយណ៍ ស្រុកបារាយណ៍។

ក្រុមជំនាញទាំងអស់បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសជលផលដែលអ្នកនេសាទកំពុងតែប្រព្រឹត្តលទ្ធផលអនុវត្តបាន០៤ករណី÷ ចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនចំនួន៩របាំងប្រវែង ២១០០ម៉ែត្រ របាំងស្បៃមុងចំនួន១០របាំងប្រវែង៦០០ម៉ែត្រ ឡុកចំនួន២៩គ្រឿងលូចំនួន៤៨មាត់ បង្គោលចំនួន១០៦៨ដើមចាក់លែងត្រីស្រស់ចំរុះទំងន់១១០គីឡូក្រាម។

ចំណែកឯលោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ សហការជាមួយផ្នែកសឹករងខេត្ត ចុះបង្រ្កាបបទល្មើសជលផល នេសាទដោយប្រើឧបករណ៍ឈ្នាងអូសលៀស ដោយកម្លាំងម៉ាស៉ីននៅចំណុច កោះតាបរ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លទ្ធផលអនុវត្តបាន០៥ ករណី វត្ថុតាងរួមមាន ទូកឈើចំនួន០២គ្រឿង បាឡាជ័រ ចំនួន០៣គ្រឿង៕

អត្ថបទ៖ កំពង់ធំ

Share.