នៅសល់តែ ៩ថ្ងៃទៀតតែប៉ុណ្នះ ព្រឹត្តិការណ៏បាល់ទាត់ជើងឯក FIFA World Cup 2022 និងចាប់ផ្តើមហើយ ខណះក្រុមម្ចាស់ផ្ទះកាតានឹងត្រៀមជួបគ្នាជាមួយក្រុមជម្រើសជាតិអេក្វាឌ័រ នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២២ ជាការប្រកួតបើកឆាកក្នុងពូល A។

យ៉ាងណាក្តីប្រធានាធិបតីនៃប្រទេសអាក្វាឌ័រ លោក Guillermo Lasso មិនបានចូលរួមក្នុងពិធីបើក 2022 FIFA World Cup នេះនោះទេ ដោយហេតុថាមានចលាចលរនៅក្នុងប្រទេសរបស់ខ្លួន។ បើតាមសារព័ត៌មាន ecuadortimes បញ្ជាក់ថាអនុប្រធានាធិបតីអេក្វាឌ័រ លោក Alfredo Borrero គ្រោងនឹងចូលរួមការប្រកួតជំនួសលោក Lasso វិញ។

ប្រធានាធិបតីលោក Lasso ក៏បានសរសេរនៅលើ Twitter របស់លោកថា៖”ខ្ញុំបានអរគុណ Emir of Qatar សម្រាប់ការអញ្ជើញឲ្យចូលរួមក្នុងការប្រកួតបើកឆាករវាងក្រុមរបស់យើង ប៉ុន្តែខ្ញុំបានសម្រេចចិត្តមិនចូលរួមទេដោយសារតែកំពុងមានភាពចលាចល”។

លោកប្រធានធិបតីលោកវ័យ ៦៦ឆ្នាំរូបនេះបានបន្តថា៖ “ការដោះស្រាយស្ថានការណ៍សន្តិសុខក្នុងប្រទេសគឺជាអាទិភាព និងជារឿងដ៏ចាំបាច់របស់ខ្ញុំ”។

ប្រធានាធិបតីលោក Lasso ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៅក្នុងដើមខែឧសភា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែប្រទេសនេះក៏មានការព្រួយបារម្ភផ្នែកសន្តិសុខ សុវត្ថិភាព កំពុងកើនឡើងដោយសារតែការកើនឡើងនៃអំពើហិង្សាពាក់ព័ន្ធនឹងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន។

គួរឲ្យបញ្ជាក់ដែលថាមន្ត្រីប៉ូលិសចំនួន ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីដើមខែវិច្ឆិការនេះ ហើយក៏មានមនុស្សយ៉ាងហោចណាស់៤០០ នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងពន្ធនាគារមួយនៃប្រទេសអេក្វាឌ័រចាប់តាំងពីចុង ឆ្នាំ២០២២មក។

សម្រាប់ក្រុមជម្រើសជាតិនៃប្រទេសអេក្វាឌ័រ ក្នុងបេសកម្មពានរង្វាន់ជើងឯក 2022 FIFA World Cup Qatar ស្ថិតនៅក្នុងពូល A ដែលមានម្ចាស់ផ្ទះកាតា សេណេហ្គាល់ និងក្រុមជម្រើសជាតិហូឡង់៕

Share.