លោក Sepp Blatter គឺអតីតប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៥ និងជាសម្រេចឲ្យ​ប្រទេស​កាតា ឈ្នះ​លើ​ការ​ដេញថ្លៃ​ធ្វើជាម្ចាស់ផ្ទះ FIFA World Cup ​ក្នុង​ឆ្នាំ ២០១០។

លោក Sepp Blatter បានថ្លែងប្រាប់ BBC ​ដូច្នេះថា៖«ការផ្តល់សិទ្ធិឲ្យប្រទេសកាតាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 គឺជាកំហុស»។

លោក Sepp Blatter បានលើកឡើងប្រទេសកាតាដែលត្រូវរៀបចំការប្រកួត ​World Cup គឺតែងត្រូវបានរងការរិះគន់នានា អំពីបញ្ហាចម្រូងចម្រាស និងការចោទប្រកាន់ពីអំពើពុករលួយកត្តាសិទ្ធិ មនុស្សជាដើម តាំងពីពេលប្រកាសលើកដំបូងពី FIFA កាលឆ្នាំ ២០១០ មកម្ល៉េះ។

លោក Blatter ដែលធ្លាប់ដឹកនាំតំណែងកំពូល FIFA រយៈពេល​ ១៧ឆ្នាំ ក៏ជាបុគ្គលម្នាក់ត្រូវបានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបញ្ហាអំពើពុករលួយអំឡុងពេលលោកកាន់តំណែង។ អតីតប្រធាន FIFA រូបនេះទើបតែបញ្ចប់ការ ជុំនំជម្រះក្តីរួចរាល់នៅតុលាការប្រទេសស្វីសកាលពីខែមិថុនា កន្លងទៅផងដែរ។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.