ក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលស្វាគមន៍ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី២៣ ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា វេលាម៉ោង ៦:៣០នាទីរសៀល។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាងវិសាខា ទល់នឹង ព្រះខ័នរាជស្វាយរៀង នៅលីគកំពូលកម្ពុជា៖
-ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ វិសាខា ៣-២ ព្រះខ័នរាជស្វាយរៀង
-ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ព្រះខ័នរាជស្វាយរៀង ២-២ វិសាខា
-ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ វិសាខា ១-២ ព្រះខ័នរាជស្វាយរៀង
-ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ព្រះខ័នរាជស្វាយរៀង ០-១ វិសាខា
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ វិសាខា ១-១ ព្រះខ័នរាជស្វាយរៀង។

បច្ចុប្បន្នម្ចាស់ផ្ទះវិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា កំពុងស្ថិតនៅលេខរៀងទី២ ជាមួយ៤០ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួត ឈ្នះ១២ ស្មើ៤ និងចាញ់៦ ខណ:ព្រះខ័នរាជស្វាយរៀង របស់លោក Conor Nestor ស្ថិតនៅកំពូលតារាង ជាមួយ៤៦ពិន្ទុ ពីការលេង២២ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៤។

រីឯក្លិបបាល់ទាត់បឹងកេត នឹងត្រូវជួបភ្ញៀវភ្នំពេញក្រោន ដែលហៅថាជំនួប Khmer El Clasico នៅកីឡដ្ឋាន Cambodia Airway វេលាម៉ោង ៣:៤៥ នាទីរសៀលតទៅ៕

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៣)

តារាងចំណាត់ថ្នាក់ (សប្តាហ៍ទី២២)

Share.