ក្លិបបាល់ទាត់បឹងកេត នឹងត្រូវបើកទ្វារកីឡដ្ឋាន Cambodia Airway ទទួលស្វាគមន៍ក្រុមភ្ញៀវ ភ្នំពេញក្រោន នៅក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី២៣ ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា វេលាម៉ោង ៣:៤៥នាទីរសៀល។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាងបឹងកេត ទល់នឹង ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា៖
-ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បឹងកេត ១-២ ភ្នំពេញក្រោន
-ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្នំពេញក្រោន ១-០ បឹងកេត
-ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ភ្នំពេញក្រោន ២-២ បឹងកេត
-ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បឹងកេត ២-១ ភ្នំពេញក្រោន
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ភ្នំពេញក្រោន ៣-០ បឹងកេត។

បច្ចុប្បន្នម្ចាស់ផ្ទះបឹងកេត ក្រោមការដឹកនាំរបស់លោក ហៅ សុជាតិ កំពុងស្ថិតនៅលេខរៀងទី៤ ជាមួយ៣៨ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួត ឈ្នះ១១ ស្មើ៥ និងចាញ់៦ ខណ:ភ្នំពេញក្រោន របស់លោក Oleg Starynskyi ស្ថិតនៅកំពូលតារាង ជាមួយ៣៩ពិន្ទុ ពីការលេង២២ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៥។

ខណ:ក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលស្វាគមន៍ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៦:៣០នាទីល្ងាច៕

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៣)

តារាងចំណាត់ថ្នាក់ (សប្តាហ៍ទី២២)

Share.