ស្ត្រីអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់ នៅកន្លែងព្យាបាល កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ។

មន្ដ្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា ស្ត្រីដែលស្លាប់នេះ អាយុ៦៤ឆ្នាំ មានទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ នាំយកមកព្យាបាលកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។


មន្ត្រីរដ្ឋបាលខេត្ត ក៏បានអំពាវដល់ពលរដ្ឋ សូមបង្កើនការប្រុងប្រយត្ន័ អនុវត្តន៍គ្រប់វិធានការសុខាភិបាល និងវិធានការចាំបាច់ដែលរដ្ឋបាលខេត្តដាក់ចេញ ដើម្បីការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឲ្យរងគ្រោះដោយជំងឺកូវីដ១៩ ៕​

Telegram-Troryorng

Share.