ភ្នំពេញ ៖ រថយន្តម៉ាក Isuzu មួយគ្រឿងបេីកលឿនជ្រុលរេចង្កូតបុករថយន្តម៉ាក Toyota Prius ហេីយបន្តទៅ បុករថយន្តមួយគ្រឿងទៀតម៉ាក CRV បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ មួយ នេះកេីតឡេីងកាលពីវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ ចំនុចខាងមុខច្រកចូល លំនៅឋានវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក Toyota Prius មួយគ្រឿង  ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ 2AL-1235 បេីកបរចេញមកពីច្រកលំនៅឋានវាលស្បូវ ទិសដៅពីកេីតទៅលិច លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុ ក៏ស្រាប់មានរថយន្តម៉ាក Isuzu  មួយគ្រឿង ពណ៌ត្រីអុី ពាក់ស្លាកលេខខេមរៈ ភូមិន្ទ 02 2-1415 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនហេីយមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត Toyota Prius ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ 

រថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុកចំពីមុខរថយន្តម៉ាក CRV មួយគ្រឿង ទៀត ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ ភ្នំពេញ2H-7699 បេីកបរមកពីរខាងក្រោយរថយន្ត Prius  ទិសដៅស្របគ្នា បណ្តាលឲ្យរងការខូចខាតចំផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ។

ប្រជាពលរដ្ឋបានឲ្យដឹងបន្ថែមទៀតថា បន្ទាប់ពីកេីតហេតុគេឃេីញបុរសជាអ្នកបេីកបររថយន្តបង្ក បានបេីកទ្វារចេញហេីយទាក់ទងឲ្យរថយន្តផ្សេងទៀតមកយក ជិះគេចខ្លួនចេញទៅបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅទីតាំងកេីតហេតុតែប៉ុណ្ណោះ។

ស្របពេលនោះក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកេីតហេតុ  ហេីយបានធ្វេីការត្រួតពិនិត្យក្នុងរថយន្តបង្ក ឃេីញមានកេះឡាងរុំស្កុតចំនួន៦កេះ សម្ថកិច្ចក៏បានដាក់ការសង្ស័យទៅលេីរថយន្តនោះ ក៏បន្តរាយការណ៍ទៅសម្ថកិច្ចជំនាញចុះមកត្រួពិនិត្យបន្ថែមទៀតផងដែល។

បច្ចុប្បន្នរថយន្តបង្កត្រូវបានសម្ថកិច្ចជំនាញបានធ្វេីការវាស់វែង ហេីយស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីធ្វេីការស្រាវជ្រាវបន្តទៀត។ ចំណែកឯរថយន្តភាគីរងគ្រោះទាំងពីរសម្ថកិច្ចបានប្រគល់រថយន្តឲ្យយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.