ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​៦នាក់ នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ក្រោយ​ចប់​បេសកកម្ម​ក្នុង​រដូវកាល​ឆ្នាំ​២០២២ នេះ ពោល​គឺ​អស់​ឱកាស​ទាំង​ក្នុង​ពានរង្វាន់​ Cambodian League Cup 2022, Hun Sen Cup 2022 និង Cambodian Premier League 2022។

ក្រុមអង្គរថាយហ្គឺរ

កីឡាករ​ដែល​ក្លិប​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន ប្រកាស​ចែក​ផ្លូវ​នោះ​មាន៖
១) ជម្រើស​ជាតិ​ទីម័រខាងកើត Mouzinho Barreto de Lima
២) កីឡាករ រដ្ឋ សំណាង
៣) កីឡាករ មិត សាម៉ើយ
៤) កីឡាករ ចាន់ សុភា
៥) កីឡាករ កែវ សារ៉ាត់
៦) កីឡាករ ឡាក់ សុភ័ក្ត្រា

កីឡាករ​ទាំង​៦នាក់

នេះ​ជា​ការ​ប្រកាស​ចែក​ផ្លូវ​បន្ថែម​ទៀត ក្រោយ​ពី​ក្លិប​បាន​ចប់​កិច្ចសន្យា​ខ្ចីជើង​កីឡាករ ម៉ៅ ពិសិដ្ឋ ដូច្នេះ​ហើយ​កីឡាករ​រូប​នេះ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ចាស់​ភ្នំពេញក្រោន វិញ។

ក្រុម​អង្គរថាយហ្គឺរ មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ដោយ​បញ្ចប់​រដូវកាល​នេះ​ឈរ​ចំណាត់​ថ្នាក់​លេខ​​៧ ក្នុង​ចំណោម​ក្រុម​ជា​សមាជិក​៨ក្រុម ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ឆ្នាំ​២០២២ ក្រុម​នេះ​របូត​ចេញ​ត្រឹម​វគ្គ​ ១៦​ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​ក្រុម​ខេត្ត​កោះកុង ដោយ​លទ្ធផល​ទាំង​២​ជើង ៥ទល់២។ ចំណែក​ក្នុង​ពានរង្វាន់ Cambodian League 2022 ក្រុម​របស់​លោក Akihiro Kato បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល៕

Share.